ព្រះត្រៃបិដក ភាគ ៦៦
ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតសង្សារ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតវដ្តៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងភពចុងបង្អស់ ឈ្មោះថា ទ្រង់នឹងនួនក្នុងសរីរៈចុងបង្អស់ គឺទ្រទ្រង់នូវសរីរៈចុងបង្អស់ រើចេញនូវដំណើរទៅកាន់ភពថ្មី។
នេះជាភពចុងបង្អស់របស់ព្រះអង្គ នេះជាសរីរៈក្រោយបង្អស់របស់ព្រះអង្គ ព្រះអង្គមិនមានជាតិ មរណៈ សង្សារ និងភពថ្មីទៀតទេ។
ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានឆ្លង យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច តើដូចម្តេច។ ព្រះហឫទ័យរបស់ព្រះមានព្រះភាគ រួច រួចស្រឡះ រួចផុតចាករាគៈ។ ព្រះហឫទ័យរួច រួចស្រឡះ រួចផុត ចាកទោសៈ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកមោហៈ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសីលមាន ទ្រង់ក៏មានសីល។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវ
ID: 637353660683130749
ទៅកាន់ទំព័រ៖