ព្រះត្រៃបិដក ភាគ ៦៦

គុណ​នោះ​ថា កាលបើ​សទ្ធា​មាន ទ្រង់​ក៏​មាន​សទ្ធា។ ទ្រង់​នឹងធឹង​ ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​វីរិយៈ​មាន ទ្រង់​ក៏​មាន​វីរិយៈ ទ្រង់​នឹងធឹង​ ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​សតិ​មាន ទ្រង់​ក៏​មានសតិ។ ទ្រង់​នឹងធឹង​ ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​សមាធិ​មាន ទ្រង់​ក៏​តាំង​ព្រះ​ហ្ឫទ័យ​ខ្ជាប់។ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​បញ្ញា​មាន ទ្រង់​ក៏​មាន​បញ្ញា។ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​វិជ្ជា​មាន ទ្រង់​ក៏​មាន​ត្រៃវិជ្ជា។ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​អភិញ្ញា​មាន ទ្រង់​ក៏​មាន​អភិញ្ញា​ ៦។ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ​ថា កាលបើ​ពលៈ​មាន ទ្រង់​ក៏​មាន​ពលៈ ១០។ ព្រះមានព្រះភាគ​ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ យ៉ាងនេះ ហេតុ​នោះ (លោក​ពោល​ថា​) ចំពោះ​ព្រះពុទ្ធអង្គ​នោះ​ ព្រះអង្គ​មិន​អាស្រ័យ ទ្រង់​នឹងធឹង។
 [១៩៨​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​មិន​កុហក​ ព្រះអង្គ​ជា​មេ​ពួក ទ្រង់​យាង​មក ត្រង់​ពាក្យ​ថា មិន​កុហក សេចក្តី​ថា វត្ថុ​នៃ​ការកុហក​មាន​ ៣ គឺ​វត្ថុ​នៃ​ការកុហក​ចំណែកខាង​ការ​សេព​បច្ច័យ ១ វត្ថុ​នៃ​ការកុហក​ចំណែកខាង​ឥរិយាបថ​ ១ វត្ថុ​នៃ​ការកុហក​ចំណែកខាង​ការ​ពោល​ក្នុង​ទី​ជិត ១។
 វត្ថុ​នៃ​ការកុហក​ចំណែកខាង​ការ​សេព​បច្ច័យ តើ​ដូចម្តេច។ ពួក​គហបតី​ក្នុង​សាសនា​នេះ​ និមន្ត​ភិក្ខុ​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637353661068346448
ទៅកាន់ទំព័រ៖