ព្រះត្រៃបិដក ភាគ ៦៦

គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។ ភិក្ខុ​នោះ មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់ មាន​សេចក្តី​ត្រូវការ អាស្រ័យ​សេចក្តី​ប្រាថ្នា​នូវ​ចីវរ​ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ដ៏​លើសលប់ ហើយ​ហាមឃាត់​ចីវរ ហាមឃាត់​បិណ្ឌបាត​ ហាមឃាត់​សេនាសនៈ ហាមឃាត់​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។ ភិក្ខុ​នោះ បាន​និយាយ​យ៉ាងនេះ​ថា​ ស្រមណ៍ មានប្រយោជន៍​អ្វី ដោយ​ចីវរ​មាន​ថ្លៃ​ច្រើន ឯការ​សមគួរ​នុ៎ះ ស្រមណ៍​ ត្រូវតែ​រើស​សំពត់​ដែល​មិន​មាន​ជាយ​ទាំងឡាយ អំពី​ព្រៃស្មសាន ឬអំពី​គំនរ​សម្រាម ឬក៏​ដែល​ធ្លាក់​ក្នុង​ចន្លោះ​ផ្សារ​ យក​មក​ធ្វើ​សង្ឃាដិ​ប្រើប្រាស់ ស្រមណ៍​មានប្រយោជន៍​អ្វី​ដោយ​បិណ្ឌបាត​មាន​ថ្លៃ​ច្រើន ឯការ​សមគួរ​នុ៎ះ​ ស្រមណ៍​ត្រូវតែ​ចិញ្ចឹមជីវិត​ដោយ​ពំនូត​បាយ ដែល​ធ្វើឲ្យ​ទៅជា​ដុំ ដោយ​ការ​ដើរទៅ​ស្វែងរក​ ស្រមណ៍​មានប្រយោជន៍​អ្វី​ដោយ​សេនាសនៈ​មាន​ថ្លៃ​ច្រើន ឯការ​សមគួរ​នុ៎ះ ស្រមណ៍​ត្រូវតែ​ជា​អ្នក​នៅ​ជិត​ដើមឈើ​ ឬនៅ​ក្នុង​ព្រៃស្មសាន ពុំ​នោះ​សោត នៅក្នុង​ទីវាល ស្រមណ៍​មានប្រយោជន៍​អ្វី ដោយ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​មាន​ថ្លៃ​ច្រើន​ ឯការ​សមគួរ​នុ៎ះ ស្រមណ៍​ត្រូវតែ​ធ្វើថ្នាំ​ដោយ​ទឹកមូត្រ​ស្អុយ ដោយ​ចំណិត​ផ្លែ​សម៉​ តាំង​អំពី​កាលនោះ ក៏​ប្រើប្រាស់​ចីរ​ស្មៅហ្មង បរិភោគ​បិណ្ឌបាត​សៅហ្មង សេព​សេនាសនៈ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637353661329309407
ទៅកាន់ទំព័រ៖