ព្រះត្រៃបិដក ភាគ ៦៦

 [២១​] ពាក្យ​ថា ភិក្ខុ​មិន​គប្បី​ស្វែងរក​នូវ​ការ​រម្ងាប់​ដោយ​ឧបាយ​ដទៃ​ទេ​ គឺ​ភិក្ខុ​មិន​គប្បី​ស្វែងរក មិន​គប្បី​គន់​រក មិន​គប្បី​គន់​រក​រឿយ​ៗ នូវ​ការ​ស្ងប់​ ការ​ចូល​ទៅ​ជិត​ស្ងប់ ការ​រម្ងាប់ ការ​រលត់ ការ​ស្ងប់​រម្ងាប់​ដោយ​ផ្លូវ​ដទៃ ផ្លូវ​មិន​បរិសុទ្ធ​ បដិបទា​ខុស ផ្លូវ​មិនមែន​ជាទី​ស្រោចស្រង់​សត្វ វៀរចាក​សតិ​ប្ប​ដ្ឋាន វៀរ​ចា​កសម្ម​ប្ប​ធាន​ វៀរចាក​ឥទ្ធិបាទ វៀរចាក​ឥន្ទ្រិយ វៀរចាក​ពលៈ វៀរចាក​ពោជ្ឈង្គ វៀរចាក​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មិន​គប្បី​ស្វែងរក​នូវ​ការ​រម្ងាប់​ដោយ​ឧបាយ​ដទៃ​ទេ។
 [២២​] ពាក្យ​ថា ភិក្ខុ​រម្ងាប់​កិលេស​ខាងក្នុង​ហើយ គឺ​រម្ងាប់​រាគៈ រម្ងាប់​ទោសៈ​ខាងក្នុង។បេ។ រម្ងាប់ ចូល​ទៅ​រម្ងាប់ ស្ងប់ រលត់ ឲ្យ​ស្ងប់​រម្ងាប់ នូវ​អកុសលា​ភិ​សង្ខារ​ទាំងពួង​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​រម្ងាប់​កិលេស​ខាងក្នុង​ហើយ។
 [២៣​] អធិប្បាយ​ពាក្យ​ថា អត្តា មិន​មាន ឬថា និរ​ត្តា (នឹង​មាន​) អំពី​ណា ត្រង់​ពាក្យ​ថា មិន​មាន​ គឺជា​ពាក្យ​ហាមឃាត់។
 ពាក្យ​ថា អត្តា គឺ​សស្ស​តទិដ្ឋិ មិន​មាន ពាក្យ​ថា និរ​ត្តា គឺ​ឧច្ឆេទ​ទិដ្ឋិ មិន​មាន។ ការ​ប្រកាន់​ថា អត្តា មិន​មាន ការ​គប្បី​លែង​ថា និរ​ត្តា មិន​មាន។ ការ​ប្រកាន់​នៃ​បុគ្គល​ណា​ មិន​មាន ការ​គប្បី​លែង​នៃ​បុគ្គល​នោះ មិន​មាន។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637351914513429808
ទៅកាន់ទំព័រ៖