ព្រះត្រៃបិដក ភាគ ៦៦
ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំខ្យល់ប្រមាត់ និងស្មេស្ល អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតដោយការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នា អាពាធកើតដោយការព្យាយាម (មានវាយ និងចងជាដើម) អាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ជុះ នោម ទុក្ខ គឺសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទុក្ខព្រោះមាតាស្លាប់ ទុក្ខព្រោះបិតាស្លាប់ ទុក្ខព្រោះបងប្អូនប្រុសស្លាប់ ទុក្ខព្រោះបងប្អូនស្រីស្លាប់ ទុក្ខព្រោះកូនប្រុសស្លាប់ ទុក្ខព្រោះកូនស្រីស្លាប់ ទុក្ខព្រោះវិនាសញាតិ ព្រោះវិនាសភោគៈ ព្រោះវិនាសគឺរោគ ព្រោះវិនាសសីល ព្រោះវិនាសទិដ្ឋិ ហេតុនោះ (លោកពោលថា) ភិក្ខុខ្ពើមរអើម។
[២០៤] ពាក្យថា តែងគប់អាសនៈទទេ សេចក្តីថា គេអង្គុយលើទីណា ទីនោះ លោកហៅថា អាសនៈ គឺ គ្រែ តាំង ពូក កន្ទេល
ID: 637353663896514896
ទៅកាន់ទំព័រ៖