ព្រះត្រៃបិដក ភាគ ៦៦
កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹកឈើខ្ចី កម្រាលស្លឹកឈើទុំ។ អាសនៈនោះទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឃើញរូបមិនជាទីសប្បាយ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឮសំឡេងមិនជាទីសប្បាយ។បេ។ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាមគុណ ៥ មិនជាទីសប្បាយ។ គប់ គប់ព្រម សេព សេពដោយអស់ជើង សេពព្រម សេពស៊ប់នូវអាសនៈនោះ ហេតុនោះ (លោកពោលថា) គប់អាសនៈទទេ។
[២០៥] ពាក្យថា គល់ឈើ ឬព្រៃស្មសាន សេចក្តីថា គល់ឈើហ្នឹងឯង ឈ្មោះថា គល់ឈើ ព្រៃស្មសានហ្នឹងឯង ឈ្មោះថាព្រៃស្មសាន ហេតុនោះ (លោកពោលថា) គល់ឈើ ឬព្រៃស្មសាន។
[២០៦] ពាក្យថា ឬក្នុងរូងភ្នំទាំងឡាយ សេចក្តីថា ភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា ភ្នំ ច្រកទាំងឡាយហ្នឹងឯង ឈ្មោះថា ច្រកភ្នំ រូងភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា រូងភ្នំ ផ្ទៃភ្នំរបស់ភ្នំទាំងឡាយ ឈ្មោះថា ចន្លោះភ្នំទាំងឡាយ ហេតុនោះ (លោកពោលថា) ឬក្នុងរូងភ្នំទាំងឡាយ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា
ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុងរូងភ្នំទាំងឡាយ។
ID: 637353664348997292
ទៅកាន់ទំព័រ៖