ព្រះត្រៃបិដក ភាគ ៦៦

[២០៧​] ពួក​សត្វ​គួរខ្លាច ស្រែក​ក្នុង​សយនៈ ខ្ពស់ និង​ទាប​នោះ ជា​ពួក​សត្វ​ដែល​ភិក្ខុ​មិន​គប្បី​រន្ធត់​ ក្នុង​សយនាសនៈ មិន​មាន​សំឡេង​គឹកកង។

 [២០៨​] ពាក្យ​ថា ខ្ពស់ និង​ទាប ក្នុង​បទ​ថា​ ក្នុង​សយនៈ​ខ្ពស់ និង​ទាប គឺ​ខ្ពស់ និង​ទាប ថោក និង​ថ្លៃ ល្អ និង​អាក្រក់។ ពាក្យ​ថា​ ក្នុង​សយនៈ សេចក្តី​ថា សេនាសនៈ លោក​ហៅថា សយនៈ គឺ​វិហារ បង្ហា ប្រាសាទ ផ្ទះ​មាន​ដំបូល​រលីង​ រូងភ្នំ ហេតុ​នោះ (លោក​ពោល​ថា​) ក្នុង​សយនៈ​ខ្ពស់ និង​ទាប។
 [២០៩​] ​; ពាក្យ​ថា ពួក​សត្វ​គួរខ្លាច ស្រែក​ក្នុង​សយនៈ​នោះ ត្រង់​ពាក្យ​ថា ស្រែក​ គឺ​ស្រែកសន្ធាប់ បន្លឺ ធ្វើ​សំឡេង។ មួយទៀត មាន​ប៉ុន្មាន ប៉ុន្មាន មាន​ប្រមាណ​ប៉ុន្មាន​ មានកំណត់​ប៉ុន្មាន ច្រើន​ប៉ុន្មាន។
 ពាក្យ​ថា ពួក​សត្វ​គួរខ្លាច គឺ​ពួក​សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ​ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួក​ចោរ ឬ​ពួក​មាណព​មានការ​ងារ​ធ្វើ​ហើយ​ក្តី​ មានការ​ងារ​មិនទាន់​ធ្វើ​ហើយ​ក្តី ហេតុ​នោះ (លោក​ពោល​ថា​) ​ពួក​សត្វ​គួរខ្លាច ស្រែក​ក្នុង​សយនៈ​នោះ។
 [២១០​] ពាក្យ​ថា ជា​ពួក​សត្វ​ដែល​ភិក្ខុ​មិន​គប្បី​រន្ធត់​ ត្រង់​ពាក្យ​ថា ដែល​ភិក្ខុ បាន​សេចក្តី​ថា ភិក្ខុ​មិន​គប្បី​រន្ធត់ មិន​គប្បី​ញាប់ញ័រ​ មិន​គប្បី​ញាប់ញ័រ​ព្រម មិន​គប្បី​តក់ស្លុត មិន​គប្បី​ស្លន់ស្លោ
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637353664871756348
ទៅកាន់ទំព័រ៖