ព្រះត្រៃបិដក ភាគ ៦៦
មិនគប្បីឡឺនឡង់ មិនគប្បីខ្លាច មិនគប្បីដល់នូវការស្ញប់ស្ញែង គប្បីជាបុគ្គលមិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ លះបង់សេចក្តីខ្លាច និងសេចក្តីចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចនៃរោម ព្រោះពួកសត្វគួរខ្លាច គឺព្រោះឃើញ ឬព្រោះឮ នូវពួកសត្វគួរខ្លាច ហេតុនោះ (លោកពោលថា) ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់។
[២១១] ពាក្យថា ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង គឺក្នុងសេនាសនៈមិនមានសំឡេង មិនមានសំឡេងគឹកកង ប្រាសចាកខ្យល់កាយរបស់ជន គួរដល់សេចក្តីស្ងាត់របស់មនុស្ស គួរដល់សេចក្តីសម្ងំ ហេតុនោះ (លោកពោលថា) ក្នុងសយនាសនៈមិនមានសំឡេងគឹកកង។ ហេតុនោះ ព្រះសារីបុត្តត្ថេរ ពោលថា
ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈខ្ពស់ និងទាបនោះ ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ក្នុងសយនាសនៈមិនមានសំឡេងគឹកកង។
[២១២] ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈ (អន្តរាយ) ណា ក្នុងសយនាសនៈ ទីបំផុតបរិស្សយៈ (ទាំងនោះ) ក្នុងលោក របស់ភិក្ខុទៅកាន់ទិសដែលមិនដែលទៅ តើមានប៉ុន្មាន។
[២១៣] អធិប្បាយពាក្យថា បរិស្សយៈទាំងឡាយ ក្នុងលោក តើមានប៉ុន្មាន ត្រង់ពាក្យថា តើមានប៉ុន្មាន គឺមានប៉ុន្មាន
ID: 637353665410768091
ទៅកាន់ទំព័រ៖