ព្រះត្រៃបិដក ភាគ ៦៦
បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ តើដូចម្តេច។ បរិស្សយៈទាំងនោះ រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងឡាយ។ ពួកកុសលធម៌ តើដូចម្តេច។ (ពួកបរិស្សយៈ) រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងនេះ គឺសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា កិរិយាធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ កិរិយាគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ កិរិយាដឹងប្រមាណក្នុងភោជន កិរិយាប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក កិរិយាប្រកបរឿយៗ ក្នុងភាវនានូវសតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ កិរិយាប្រកបរឿយ ៗ ក្នុងភាវនានូវសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨។ បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ យ៉ាងនេះ។
បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច។ ពួកអកុសលធម៌ដ៏អាក្រក់នេះ អាស្រ័យព្រម នូវអត្តភាព កើតក្នុងអត្តភាពនោះ។ ពួកសត្វអាស្រ័យរូង ដេកក្នុងរូង ពួកសត្វអាស្រ័យទឹក ដេកក្នុងទឹក ពួកសត្វអាស្រ័យព្រៃ ដេកក្នុងព្រៃ ពួកសត្វអាស្រ័យដើមឈើ ដេកលើដើមឈើ យ៉ាងណាមិញ
ID: 637353666706125688
ទៅកាន់ទំព័រ៖