ព្រះត្រៃបិដក ភាគ ៦៦

​ពួក​អកុសលធម៌​ដ៏​អាក្រក់​នេះ អាស្រ័យ​ព្រម​នូវ​អត្តភាព កើត​ក្នុង​អត្តភាព​នោះ​ យ៉ាងនោះ​ដែរ បរិស្សយៈ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​យ៉ាងនេះ ដូច្នេះ​ខ្លះ។
 សម​ដូច​ព្រះតម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​បាន​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស អ្នក​នៅ​រួម​នឹង​អាចារ្យ រមែង​នៅជា​ទុក្ខ​ មិន​សប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស អ្នក​នៅ​រួម​នឹង​អាចារ្យ​ រមែង​នៅជា​ទុក្ខ មិន​សប្បាយ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​អកុសលធម៌​ដ៏​អាក្រក់​ ជា​តម្រិះ​ដោយអំណាច កិរិយា​អន្ទោល​ទៅ (ក្នុង​អារម្មណ៍​ផ្សេង ៗ) ជា​គ្រឿង​ទំនុក​បំរុង​របស់​សំយោជនៈ កើត​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ព្រោះ​ឃើញ​រូប​ដោយ​ចក្ខុ ពួក​អកុសលធម៌​ដ៏​អាក្រក់​នោះ នៅ​ជាប់​ដិតដាម​ខាងក្នុង​នៃ​ភិក្ខុ​នោះ​ ហេតុ​នោះ តថាគត​ហៅ​ភិក្ខុ​នោះ​ថា អ្នក​នៅ​រួម​នឹង​សិស្ស ពួក​អកុសលធម៌​ដ៏​អាក្រក់​នោះ​ ត្រួតត្រា​នូវ​ភិក្ខុ​នោះ ហេតុ​នោះ តថាគត​ហៅ​ភិក្ខុ​នោះ​ថា អ្នក​នៅ​រួម​នឹង​អាចារ្យ​ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យ​ដទៃ​នៅ​មាន​ទៀត ពួក​អកុសលធម៌​ដ៏​អាក្រក់ ជា​តម្រិះ​កើត​ដោយអំណាច​កិរិយា​អន្ទោល​ទៅ​ ជា​គ្រឿង​ទំនុក​បំរុង​នៃ​សំយោជនៈ កើត​ដល់​ភិក្ខុ ព្រោះ​ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ​ ក្រេបជញ្ជក់​រស​ដោយ​អណ្តាត ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ពួក​អកុសលធម៌​ដ៏​អាក្រក់​នោះ
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637353667081592553
ទៅកាន់ទំព័រ៖