ព្រះត្រៃបិដក ភាគ ៦៦
រមែងជាប់ដិតដាមខាងក្នុងភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងសិស្ស ពួកអកុសលធម៌ដ៏អាក្រក់នោះ ត្រួតត្រាភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ ជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកអ្នកសំឡាប់ខាងក្នុង ពួកបច្ចាមិត្រខាងក្នុងនេះមាន ៣ ចុះមាន ៣ គឺអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកបច្ចាមិត្រខាងក្នុង មាន ៣ យ៉ាងនេះឯង។
ID: 637353667413853441
ទៅកាន់ទំព័រ៖