ព្រះត្រៃបិដក ភាគ ៦៦
លោភៈ ឲ្យកើតវិនាស លោភៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនល្មោភ រមែងមិនស្គាល់ផល ជនល្មោភ រមែងមិនឃើញហេតុ ងងឹតឈឹងតែងមានក្នុងកាលដែលលោភៈគ្របសង្កត់នរៈ ទោសៈឲ្យកើតវិនាស ទោសៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនខឹង រមែងមិនស្គាល់ផល ជនខឹង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលកោធៈគ្របសង្កត់នរៈ មោហៈឲ្យកើតវិនាស មោហៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនវង្វេង រមែងមិនស្គាល់ផល ជនវង្វេង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលមោហៈគ្របសង្កត់នរៈ។
បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។
មួយវិញទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា បពិត្រមហារាជ ពួកធម៌ ៣ កាលដែលកើតខាងក្នុងនៃបុរស ក៏កើតដើម្បីមិនឲ្យមានសេចក្តីចំរើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល ពួកធម៌ ៣ គឺអ្វីខ្លះ បពិត្រមហារាជ លោភៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើងដើម្បីមិនឲ្យមានសេចក្តីចំរើន
ID: 637353667800708266
ទៅកាន់ទំព័រ៖