ព្រះត្រៃបិដក ភាគ ៦៦

ដើម្បីឲ្យ​លំបាក ដើម្បីឲ្យ​នៅ​មិន​ស្រួល បពិត្រមហារាជ ទោសៈ ជា​ធម៌​កាលដែល​កើតឡើង​ក្នុង​សន្តាន​នៃ​បុរស​ ក៏​កើតឡើង ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​ចំរើន ដើម្បីឲ្យ​លំបាក ដើម្បីឲ្យ​នៅ​មិន​ស្រួល​ បពិត្រមហារាជ មោហៈ ជា​ធម៌​កាលដែល​កើតឡើង​ក្នុង​សន្តាន នៃ​បុរស ក៏​កើតឡើង ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​ចំរើន​ ដើម្បីឲ្យ​លំបាក ដើម្បីឲ្យ​នៅ​មិន​ស្រួល បពិត្រមហារាជ ពួក​ធម៌ ៣ នេះឯង កាលដែល​កើតឡើង​ក្នុង​សន្តាន​នៃ​បុរស​ ក៏​កើតឡើង ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​ចំរើន ដើម្បីឲ្យ​លំបាក ដើម្បីឲ្យ​នៅ​មិន​ស្រួល។
លោភៈ ទោសៈ និង​មោហៈ កកើត​អំពី​ចិត្ត តែង​បៀតបៀន​បុរស ដែល​មានចិត្ត​អាក្រក់​ ដូចដើម​ឫស្សី​ស្លាប់​ដោយសារ​ផ្លែ​របស់​ខ្លួន។

 បរិស្សយៈ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ យ៉ាងនេះ​ខ្លះ។ មួយទៀត​ ព្រះមានព្រះភាគ បាន​ត្រាស់​ព្រះតម្រាស់​នេះ​ថា
រាគៈ និង​ទោសៈ មាន​អត្តភាព​នេះ​ជាដើម​ទង សេចក្តី​អផ្សុក សេចក្តី​ត្រេកអរ​ និង​សេចក្តី​ព្រឺព្រួច​រោម កើតអំពី​អត្តភាព​នេះ សេចក្តី​ជញ្ជឹង​ក្នុងចិត្ត​ទាំងឡាយ​ តាំង​ឡើង​អំពី​អត្តភាព​នេះ ហើយ​លែង (នូវ​ចិត្ត​) ដូច​ពួក​ក្មេង​តូច​លែង​ក្អែក។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637353668386156128
ទៅកាន់ទំព័រ៖