ព្រះត្រៃបិដក ភាគ ៦៦
បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (លោកពោលថា) បរិស្សយៈទាំងឡាយ ក្នុងលោក មានប៉ុន្មាន។
[២១៤] ពាក្យថា ទៅកាន់ទិសដែលមិនដែលទៅ សេចក្តីថា អមតនិព្វាន លោកហៅថា ទិសដែលមិនដែលទៅ បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការរសាយ ការរលត់ ព្រះនិព្វាន។ ទិសដែលមិនដែលទៅ មិនធ្លាប់ទៅ ដោយកាលដ៏អង្វែងនេះ។ បុគ្គលថ្នមនូវភាជន៍ប្រេង ដែលពេញស្មើមិនហៀរហូរ យ៉ាងណា បុគ្គលកាលប្រាថ្នានូវទិសដែលមិនធ្លាប់ទៅ ត្រូវឃុំគ្រងចិត្តរបស់ខ្លួន យ៉ាងនោះ។ កាលដល់ កាលទៅ កាលឈានទៅ កាន់ទិសដែលមិនធ្លាប់ទៅ ហេតុនោះ (លោកពោលថា) ទៅកាន់ទិសដែលមិនដែលទៅ។
[២១៥] ពាក្យថា ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា គឺគប្បីគ្របសង្កត់ គប្បីគ្រប គប្បីសង្រ្គប គប្បីបង្រ្គប គប្បីញំាញីនូវពួកបរិស្សយៈណា ហេតុនោះ (លោកពោលថា) ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា។
[២១៦] ពាក្យថា ក្នុងសយនាសនៈទីបំផុត គឺក្នុងសេនាសនៈទីបំផុត ខាងចុង ខាងចុងបង្អស់ គឺទីបំផុតភ្នំក្តី ទីបំផុតព្រៃក្តី ទីបំផុតទឹកក្តី
ID: 637353668886688212
ទៅកាន់ទំព័រ៖