ព្រះត្រៃបិដក ភាគ ៦៦

ជា​អ្នក​បង្រួបបង្រួម​ពួក​ជន​ដែល​បែកគ្នា​ហើយ ឬជា​អ្នកឲ្យ​កំឡាំង​ដល់​ពួក​ជន​ដែល​ស្រុះស្រួល​គ្នា​ហើយ​ មាន​សេចក្តី​ព្រមព្រៀង​ជាទី​ត្រេកអរ ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង រីករាយ​ក្នុង​ការព្រមព្រៀង​ ពោល​វាចា​ដែល​ធ្វើឲ្យ​ព្រមព្រៀង​គ្នា ដោយ​ប្រការ​ដូច្នេះ លះបង់​ផរុសវាចា ជា​អ្នក​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ វាចា​ណា ដែល​ជា​សំដី​ឥតមាន​ទោស ស្រួស​ដល់​ត្រចៀក គួរឲ្យ​ស្រឡាញ់ ពេញ​ហឫទ័យ ជា​សំដី​របស់​អ្នកក្រុង​ ជាទី​ត្រេកអរ​ដល់​ជន​ច្រើន​នាក់ ពេញចិត្ត​ដល់​ជន​ច្រើន​នាក់ តែង​ពោល​តែ​វាចា​បែប​នោះ​ឯង​ លះបង់​សម្ផ​ប្ប​លា​បៈ ជា​អ្នក​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ ពោល​ក្នុង​កាលគួរ ពោល​ពាក្យពិត​ ពោល​អត្ថ ពោល​ធម៌ ពោល​វិន័យ ពោល​ពាក្យជា​ទី​តំ​កល់​ទុក​ក្នុង​ហឫទ័យ​តាមកាល ប្រកបដោយ​គ្រឿង​អាង​ មាន​គ្រឿង​កំណត់ ប្រកបដោយ​ប្រយោជន៍ ប្រកបដោយ​វចីសុចរិត ៤ ពោល​វាចា​ប្រាសចាក​ទោស ៤ គប្បី​ជា​អ្នក​តម វៀរ វៀរ​ស្រឡះ ចេញ ខ្ទាត ឃ្លាត ប្រាស​ចេញ ចាក​តិរច្ឆានកថា ៣២ នៅ​ដោយចិត្ត​ដែល​ធ្វើឲ្យ​ប្រាសចាក​ដែន​ ពោល​កថាវត្ថុ ១០ គឺ អប្បិច្ឆ​កថា សន្តុ​ដ្ឋិ​កថា បវិវេក​កថា អសំស​គ្គ​កថា វីរិយារម្ភ​កថា​ សីលកថា សមាធិ​កថា បញ្ញា​កថា វិមុត្តិ​កថា វិមុត្តិ​ញ្ញាណ​ទស្សន​កថា សតិ​ប្ប​ដ្ឋាន​កថា​ សម្ម​ប្ប​ធាន​កថា
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637353669772390017
ទៅកាន់ទំព័រ៖