ព្រះត្រៃបិដក ភាគ ៦៦

ជា​អ្នក​ជេរ​ជំលាប ប្រាថ្នា​ការ​មិន​ចំរើន ប្រាថ្នា​ការ​មិនជា​ប្រយោជន៍​ ប្រាថ្នា​ការ​មិន​ស្រួល ប្រាថ្នា​ការ​មិន​ក្សេម​ចាក​យោ​គៈ ដើម្បី​ពួក​ភិក្ខុ ភិក្ខុនី​ ឧបាសក ឧបាសិកា នេះ​ហៅថា អគោចរ។ មួយទៀត ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ដើរតាម​ថ្នល់​ មិន​សង្រួម ដើរទៅ​ក្រឡេក​មើល​ដំរី មើល​សេះ មើល​រថ មើល​ពលថ្មើរជើង មើល​ពួក​ស្រ្តី មើល​ពួក​ប្រុស​ មើល​ពួក​ក្មេងប្រុស មើល​ពួក​ក្មេងស្រី មើល​ចន្លោះ​ផ្សារ មើល​ទ្វារផ្ទះ មើល​លើ មើល​ក្រោម​ មៀងមើល​ទិស និ​ងទិស ឆៀង​ដើរទៅ នេះ​ក៏​ហៅថា អគោចរ​ដែរ។ មួយទៀត ភិក្ខុ​ឃើញ​រូប​ដោយ​ចក្ខុ​ ជា​អ្នក​កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុ​ព្យព្ជានៈ ពួក​អកុសលធម៌​ដ៏​អាក្រក់​ គឺ​អភិជ្ឈា និ​ងទោមនស្ស គប្បី​ដិតដាម ជាប់​តាម​ភិក្ខុ​នេះ ព្រោះ​ហេតុ​នៃ​ការ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា។បេ។ មិន​សង្រួម​មនិន្រ្ទិយ មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ មិន​រក្សា​មនិន្ទ្រិយ មិនដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្ទ្រិយ នេះ​ក៏​ហៅថា អគោចរ​ដែរ។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637353670451941981
ទៅកាន់ទំព័រ៖