ព្រះត្រៃបិដក ភាគ ៦៦

គឺ​រូប​ទាំងឡាយ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ចក្ខុ ជាទី​ប្រាថ្នា​ ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត មាន​សភាព​ជាទីស្រឡាញ់ ប្រកបដោយ​កាម គួរឲ្យ​ត្រេកត្រអាល​ សំឡេង​ទាំងឡាយ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ត្រចៀក ក្លិន​ទាំងឡាយ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ច្រមុះ​ រស​ទាំងឡាយ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​អណ្តាត ផោដ្ឋព្វៈ​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត មាន​សភាព​ជាទីស្រឡាញ់ ប្រកបដោយ​កាម​ គួរឲ្យ​ត្រេកត្រអាល ម្នាល​ភិក្ខុ​ទាំងឡាយ នេះ តថាគត​ហៅថា អគោចរ​របស់​ភិក្ខុ ដែល​ជា​វិស័យ​នៃ​សត្រូវ។ នេះ​ក៏​លោក​ហៅថា អគោចរ​ដែរ។ ​;
 គោចរ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មិន​ត្រាច់​ទៅកាន់​សំណាក់​ស្រ្តី​ពេស្យា មិន​ត្រាច់​ទៅកាន់​សំណាក់​ស្រ្តី​មេម៉ាយ​ មិន​ត្រាច់​ទៅកាន់​សំណាក់​ស្រ្តី​ក្រមុំចាស់ មិន​ត្រាច់​ទៅកាន់​សំណាក់​មនុស្ស​ខ្ទើយ​ មិន​ត្រាច់​ទៅកាន់​សំណាក់​ភិក្ខុនី មិន​ត្រាច់​ទៅកាន់​រោង​ស្រា មិន​នៅ​ច្របូកច្របល់​នឹង​ពួក​ព្រះរាជា​ និង​ពួក​មហាមាត្យ​របស់​ព្រះរាជា និ​ង​ពួក​តិរ្ថិយ និ​ង​ពួក​សាវ័ក​តិរ្ថិយ​ និ​ងការ​ច្របូកច្របល់​ដោយ​គ្រហស្ថ មិន​ត្រូវ​ទំនង សេពគប់ ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​ត្រកូល​ដែល​មាន​ជំនឿ​ជ្រះថ្លា​ ជា​អណ្តូង ចិញ្ចែង​ចិញ្ចាច​ដោយ​កាសាវពស្រ្ត សាយភាយ​ដោយ​ខ្យល់​ឥសី ប្រាថ្នា​សេចក្តី​ចំរើន​ ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​ស្រួល ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637353671069338616
ទៅកាន់ទំព័រ៖