ព្រះត្រៃបិដក ភាគ ៦៦

ដើម្បី​ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះ​ហៅថា គោចរ។ មួយទៀត ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ដើរតាម​ថ្នល់ សង្រួម​ដើរទៅ មិន​ក្រឡេក​មើល​ដំរី​ មិន​មើល​សេះ មិន​មើល​រថ មិន​មើល​ពលថ្មើរជើង។បេ។ មិន​មៀងមើល​ទិស និង​ទិស ឆៀង​ដើរទៅ​ នេះ​ក៏​ហៅថា គោចរ​ដែរ។ មួយវិញទៀត ភិក្ខុ​ឃើញ​រូប​ដោយ​ចក្ខុ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត។បេ។ ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្រ្ទិយ នេះ​ហៅថា គោចរ​ដែរ។ ពុំ​នោះ​សោត ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ សមណព្រាហ្មណ៍​ទាំងនោះ មិន​ប្រក​បរឿយៗ នូវ​ការ​មើល​ល្បែង​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ មាន​សភាព​យ៉ាងនេះ គឺ​ល្បែង រាំ ច្រៀង ប្រគំ។បេ។ ទីសម្រាប់​មើល​សេនា​ប្រកបដោយ​អង្គ ៤ ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រក​បរឿយៗ នូវ​ការ​មើល​ល្បែង​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ មាន​សភាព​យ៉ាងនេះ​ឯង នេះ​ក៏​ហៅថា គោចរ​ដែរ។ សូម្បី​សតិ​ប្ប​ដ្ឋាន​ទាំង ៤ ក៏​ឈ្មោះថា​ គោចរ​ដែរ។ សម​ដូច​ព្រះតម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ចូរ​ប្រព្រឹត្ត​ក្នុង​គោចរ ដែល​ជា​វិស័យ​របស់​បិតា​ខ្លួន ម្នាល​ភិក្ខុ​ទាំងឡាយ​ កាលបើ​អ្នក​ទាំងឡាយ​ប្រព្រឹត្ត​ក្នុង​គោចរ
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637353671313895167
ទៅកាន់ទំព័រ៖