ព្រះត្រៃបិដក ភាគ ៦៦
ដែលជាវិស័យរបស់បិតាខ្លួន មារនឹងមិនបានចន្លោះ មារនឹងមិនបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ គោចរ ដែលជាវិស័យរបស់បិតាខ្លួន គឺអ្វី គឺសតិប្បដ្ឋាន ៤ ចុះសតិប្បដ្ឋាន ៤ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក (ជាអ្នកឃើញរឿយ ៗ នូវវេទនា) ក្នុងវេទនាទាំងឡាយ (ជាអ្នកឃើញរឿយ ៗ នូវចិត្ត) ក្នុងចិត្ត ជាអ្នកឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា គោចរ ដែលជាវិស័យរបស់បិតាខ្លួន។ នេះក៏លោកហៅថា គោចរដែរ។ ភិក្ខុគប្បីជាអ្នកប្រកបដោយគោចរប្រាកដដូច្នេះ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានគោចរដូចម្តេច ក្នុងសាសនានេះ។
[២២០] ពាក្យថា ត្រូវមានសីល និងវត្តដូចម្តេច គឺព្រះសារីបុត្តត្ថេរ សួរសីលព្វតបារិសុទ្ធិថា គប្បីជាអ្នកប្រកបដោយសីល និងវត្ត ប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច។
សីលព្វតបារិសុទ្ធិ តើដូចម្តេច។ សីលផង វត្តផង ក៏មាន វត្ត មិនមែនសីល ក៏មាន។
ID: 637353671782837828
ទៅកាន់ទំព័រ៖