ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ផ្គង​តំ​កល់​ចិត្ត​ថា
អាត្មាអញ នឹង​មិន​បរិភោគ នឹង​មិន​ផឹក នឹង​មិន​ចេញ​អំពី​វត្ត នឹង​មិន​ទម្រេត​ បើ​ព្រួញ​គឺ​តណ្ហា អាត្មាអញ​ដក​មិនទាន់​រួច​ទេ

 វីរិយ​សមាទាន មាន​សភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែន​សីល។ ភិក្ខុ​ផ្គង តាំងចិត្ត​ថា ចិត្ត​របស់​អាត្មាអញ មិនទាន់​រួច​ស្រឡះ​ចាក​អាសវៈ ព្រោះ​មិន​ប្រកាន់​មាំ​ដរាបណា​ អាត្មាអញ​នឹង​មិន​ទំ​លាយ​ភ្នែន​ចេញ​ដរាប​នោះ វីរិយ​សមាទាន មាន​សភាព​យ៉ាងនេះ លោក​ហៅថា​ វត្ត មិនមែន​សីល។ ភិក្ខុ​ផ្គង តំ​កល់​ចិត្ត​ថា ចិត្ត​របស់​អាត្មាអញ បើមិនទាន់​រួច​ស្រឡះ​ចាក​អាសវៈ​ ព្រោះ​មិន​ប្រកាន់​មាំ ដរាបណា អាត្មាអញ​នឹង​មិន​ក្រោក​ចាក​អាសនៈ​នេះ មិន​ចុះ​អំពី​ទី​ចង្រ្កម​ មិន​ចេញ​អំពី​វត្ត មិន​ចេញ​អំពី​អឌ្ឍយោគ មិន​ចេញ​អំពី​ប្រាសាទ មិន​ចេញ​អំពី​ប្រាសាទ​ត្រងិល​ មិន​ចេញ​អំពី​គុហា មិន​ចេញ​អំពី​ទី​ពួន មិន​ចេញ​អំពី​កុដិ មិន​ចេញ​អំពី​ផ្ទះ​កំពូល មិន​ចេញ​អំពី​ប៉ម​ មិន​ចេញ​អំពី​រោង មិន​ចេញ​អំពី​ទីអាស្រ័យ មិន​ចេញ​អំពី​រោង​ឆាន់ មិន​ចេញ​អំពី​មណ្ឌប​ មិន​ចេញ​អំពី​គល់ឈើ ដរាប​នោះ វីរិយ​សមាទាន មាន​សភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែន​សីល។ ភិក្ខុ​ផ្គង តំ​កល់​ចិត្ត​ថា ក្នុង​បុព្វណ្ហសម័យ​នេះឯង អាត្មាអញ​នឹង​នាំមក នឹង​ប្រមូល​មក​ នឹង​ត្រាស់​ដឹង
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637353672520814729
ទៅកាន់ទំព័រ៖