ព្រះត្រៃបិដក ភាគ ៦៦

នឹង​ពាល់ត្រូវ នឹង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អរិយធម៌​ឲ្យ​ទាល់តែបាន វីរិយ​សមាទាន​ មាន​សភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែន​សីល។ ភិក្ខុ​ផ្គង​តំ​កល់​ចិត្ត​ថា ក្នុង​វេលា​ថ្ងៃត្រង់​នេះឯង​ ក្នុង​វេលា​ថ្ងៃរសៀល ក្នុង​វេលា​មុន​បាយ ក្នុង​វេលា​ក្រោយ​បាយ ក្នុង​យាម​ដើមដំបូង​ ក្នុង​យាម​កណ្តាល ក្នុង​យាម​ខាងក្រោយ ក្នុង​កាល​ខាង​រនោច ក្នុង​កាល​ខាង​ខ្នើត ក្នុង​រដូវភ្លៀង​ ក្នុង​រដូវ​ត្រជាក់ ក្នុង​រដូវ​ក្តៅ ក្នុង​វយោ​ខន្ធ​ដំបូង ក្នុង​វយោ​ខន្ធ​កណ្តាល​នេះ​ ក្នុង​វយោ​ខន្ធ​ខាងក្រោយ អាត្មាអញ​នឹង​នាំមក នឹង​ប្រមូល​មក នឹង​ត្រាស់​ដឹង នឹង​ពាល់ត្រូវ​ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរិយធម៌​ឲ្យ​ទាល់តែបាន វីរិយ​សមាទាន មាន​សភាព​យ៉ាងនេះ​ លោក​ហៅថា វត្ត មិនមែន​សីល។ នេះ សីលព្វត​បារិសុទ្ធិ។ ភិក្ខុ​គប្បី​ជា​អ្នក​ប្រកបដោយ​សីលព្វត​បារិសុទ្ធិ​ ប្រាកដ​ដូច្នេះ ហេតុ​នោះ (លោក​សួរ​ថា​) ត្រូវ​មាន​សីល និង​វត្ត ដូចម្តេច។
 [២២១​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅ​ ត្រង់​ពាក្យ​ថា មានចិត្ត​បញ្ជូន​ទៅ គឺ​មាន​សេចក្តី​ព្យាយាម​តឹងតែង មាន​កំឡាំង​ចិត្ត​ មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មុតមាំ មាន​ឆន្ទៈ​មិន​ដាក់ចុះ
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637353672835825533
ទៅកាន់ទំព័រ៖