ព្រះត្រៃបិដក ភាគ ៦៦

មានធុរៈ​មិន​ដាក់ចុះ ក្នុង​កុសលធម៌​ទាំងឡាយ។ មួយទៀត មានចិត្ត​បញ្ជូន​ទៅ​ បាន​ដល់​ខ្លួន​នៃ​បុគ្គល​ដែល​បញ្ជូន​ចិត្ត​ទៅ​ក្នុង​ប្រយោជន៍​ខ្លួន​ផង ក្នុង​ធម៌​(១) គួរ​ដឹងផង ក្នុង​លក្ខណៈ​ផង ក្នុង​ហេតុ​ផង ក្នុង​ហេតុ​គួរ ឬមិន​គួរ​ផង។ មានចិត្ត​បញ្ជូន​ទៅ​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង។ មានចិត្ត​បញ្ជូន​ទៅ​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ។ មានចិត្ត​បញ្ជូន​ទៅ​ថា​ ធម៌​ទាំងពួង មិនមែន​ខ្លួន។ មានចិត្ត​បញ្ជូន​ទៅ​ថា សង្ខារ (កើតមាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ មានចិត្ត​បញ្ជូន​ទៅ​ថា​ ជរា មរណៈ (កើតមាន​) ព្រោះ​ជាតិ​ជា​បច្ច័យ។ មានចិត្ត​បញ្ជូន​ទៅ​ថា ការ​រលត់​សង្ខារ ព្រោះ​រលត់​អវិជ្ជា។បេ។ មានចិត្ត​បញ្ជូន​ទៅ​ថា ការ​រលត់​ជរា មរណៈ ព្រោះ​រលត់​ជាតិ។ មានចិត្ត​បញ្ជូន​ទៅ​ថា នេះ​ ទុក្ខ។បេ។ មានចិត្ត​បញ្ជូន​ទៅ​ថា នេះ បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ។ មានចិត្ត​បញ្ជូន​ទៅ​ថា​ នេះ អាសវៈ។បេ។ មានចិត្ត​បញ្ជូន​ទៅ​ថា នេះ បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់​អាសវៈ។ មានចិត្ត​បញ្ជូន​ទៅ​ថា ធម៌​ទាំងឡាយ​នេះ គួរ​ដឹង​ច្បាស់។បេ។ មានចិត្ត​បញ្ជូន​ទៅ​ថា​ ធម៌​នេះ គួរ​ធ្វើឲ្យ​ជាក់ច្បាស់។ មានចិត្ត​ស្លុង​ទៅកាន់​ការ​កើត ការ​រលត់ អានិសង្ស​ ទោស និង​ការ​រលាស់​ចេញ​នៃ​ផស្សា​យតនៈ ៦។
(១) អរិយ​ដ្ឋ​ង្គិ​កម​គ្គ។
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637353673200058952
ទៅកាន់ទំព័រ៖