ព្រះត្រៃបិដក ភាគ ៦៦

មិន​កក្រើក​ មិន​ឃ្លេងឃ្លោង មិន​ញាប់ញ័រ មិន​ញាប់ញ័រ​ខ្លាំង មិន​ញាប់ញ័រ​ព្រម សូម្បី​ព្រោះ​ទុក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តាំងនៅ​នឹង យ៉ាងនោះ​ឯង។ ពាក្យ​ថា មិន​ញាប់ញ័រ សេចក្តី​ថា​ តណ្ហា ហៅថា ការ​ញាប់ញ័រ បានខាង​តម្រេក តម្រេក​ខ្លាំង។ល។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​នោះ​ បុគ្គល​ណា លះបង់ ផ្តាច់ផ្តិល ឲ្យ​ស្ងប់ ឲ្យ​ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នក​មិន​ញាប់ញ័រ។ បុគ្គល​អ្នក​មិន​ញាប់ញ័រ ព្រោះ​លះបង់​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ។ បុគ្គល​នោះ រមែង​មិន​ញាប់ញ័រ សូម្បី​ព្រោះ​លាភ មិន​ញាប់ញ័រ សូម្បី​ព្រោះ​ឥត​លាភ​ មិន​ញាប់ញ័រ​សូម្បី​ព្រោះ​យស មិន​ញាប់​ញា័​រសូម្បី​ព្រោះ​ឥត​យស មិន​ញាប់ញ័រ​សូម្បី​ព្រោះ​សេចក្តី​សរសើរ​ មិន​ញាប់ញ័រ សូម្បី​ព្រោះ​និន្ទា មិន​ញាប់ញ័រ​សូម្បី​ព្រោះ​សុខ មិន​ញាប់ញ័រ​ មិន​ឃ្លេងឃ្លោង មិន​រន្ធត់ មិន​រន្ធត់​ខ្លាំង មិន​ត្រឡប់​រន្ធត់​ព្រម សូម្បី​ព្រោះ​ទុក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​តាំងនៅ​នឹងនួន មិន​ញាប់ញ័រ យ៉ាងនោះ​ឯង។
 [២៧​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​ធ្វើ​នូវ​ការ​ប៉ោង​ឡើង​ក្នុង​ហេតុ​នីមួយ ត្រង់​ពាក្យ​ថា​ ការ​ប៉ោង​ឡើង បាន​ដល់ ការ​ប៉ោង​ឡើង ៧ គឺ​ការ​ប៉ោង​ឡើង​គឺ​រាគៈ ការ​ប៉ោង​ឡើង​គឺ​ទោសៈ ការ​ប៉ោង​ឡើង​គឺ​មោហៈ​ ការ​ប៉ោង​ឡើង​គឺ​មានះ ការ​ប៉ោង​ឡើង​គឺ​ទិដ្ឋិ ការ​ប៉ោង​ឡើង​គឺ​កិលេស
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637351915621386888
ទៅកាន់ទំព័រ៖