ព្រះត្រៃបិដក ភាគ ៦៦
មានឧបមាយ៉ាងណា ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសគ្រោតគ្រាតរបស់ខ្លួនផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសជាកណ្តាលផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសដ៏ល្អិតផង ក៏មានឧបមេយ្យយ៉ាងនោះឯង។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមន្ទិលគឺរាគៈ មន្ទិលគឺទោសៈ មន្ទិលគឺមោហៈ មន្ទិលគឺមានះ មន្ទិលគឺទិដ្ឋិ មន្ទិលគឺកិលេស មន្ទិលគឺទុច្ចរិតរបស់ខ្លួន ជាកិលេសជាតធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ជាគ្រឿងធ្វើឲ្យរលត់បញ្ញា ជាកិលេសជាតប្រព្រឹត្តទៅក្នុងពួកធម៌ ធ្វើឲ្យចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តទៅក្នុងទីមិនមែនជាព្រះនិព្វាន។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាទិដ្ឋិ ដោយសម្មាទិដ្ឋិ កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាសង្កប្បៈ ដោយសម្មាសង្កប្បៈ នូវមិច្ឆាវាចា ដោយសម្មាវាចា នូវមិច្ឆាកម្មន្តៈ ដោយសម្មាកម្មន្តៈ នូវមិច្ឆាអាជីវៈ ដោយសម្មាអាជីវៈ នូវមិច្ឆាវាយាមៈ ដោយសម្មាវាយាមៈ នូវមិច្ឆាសតិ ដោយសម្មាសតិ
ID: 637353674343963316
ទៅកាន់ទំព័រ៖