ព្រះត្រៃបិដក ភាគ ៦៦

ចោល​ទោសៈ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​មោហៈ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​មានះ។ ព្រះនាម​ថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​ទិដ្ឋិ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​កិលេស​ដូច​បន្លា។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​កិលេស។ ព្រះនាម​ថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ទ្រង់​ចែករលែក បំបែក នូវ​ធម្មរតនៈ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះអង្គ​ធ្វើ​នូវ​ទីបំផុត​នៃ​ភព។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះអង្គ​មាន​កាយ​អប់រំ​ហើយ។ ព្រះនាម​ថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ព្រះអង្គ​មាន​សីល​អប់រំ​ហើយ ព្រោះ​ព្រះអង្គ​មាន​ព្រះទ័យ​អប់រំ​ហើយ​ ព្រោះ​ព្រះអង្គ​មាន​ប្រាជ្ញា​អប់រំ​ហើយ។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានបុណ្យ​ ទ្រង់​គប់​រក​ព្រៃតូច និង​ព្រៃធំ ជា​សេនាសនៈ​ដ៏​ស្ងាត់ មាន​សំឡេង​តិច មាន​សូរកងរំពង​តិច​ ប្រាសចាក​ខ្យល់​ដែល​កើត (អំពី​សរីរៈ​មនុស្ស​) ជាទី​គួរ​ដល់​ការ​កំបាំង​អំពី​មនុស្ស​សមគួរ​ដល់​ការ​ពួន​សម្ងំ។ មួយទៀត​ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​ចីវរ បិណ្ឌបាត​ សេនាសនៈ និង​គ្រឿងបរិក្ខារ​គឺ​ថ្នាំ​ជា​បច្ច័យ​នៃ​អ្នក​ជម្ងឺ។ មួយទៀត ព្រះនាម​ថា​ ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​អត្ថរស ធម្មរស វិមុត្តិ​រស​ អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637353675479834428
ទៅកាន់ទំព័រ៖