ព្រះត្រៃបិដក ភាគ ៦៦
ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្រអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយ ព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ការបញ្ញាត្តិថា ព្រះមានព្រះភាគនេះ កើតដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ព្រោះហេតុនោះ
ID: 637353675758366458
ទៅកាន់ទំព័រ៖