ព្រះត្រៃបិដក ភាគ ៦៦

ប្រព្រឹត្ត​នូវ​ទីបំផុត​ជុំវិញ​ដោយ​ការ​សង្រួម​សីល​ក្នុង​ខាងក្នុង​ មិន​ទំ​លាយ​នូវ​ខេត្ត​ដែន (នៃ​សីល​) នេះ​ទីបំផុត​ជុំវិញ​ដោយ​ការ​សង្រួម​សីល។
 ទីបំផុត​ជុំវិញ​ដោយ​ការ​សង្រួម​ឥន្រ្ទិយ​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សា​នា​នេះ ឃើញ​រូប​ដោយ​ភ្នែក ជា​អ្នក​មិន​កួច​កាន់​នូវ​និមិត្ត​ មិន​កួច​កាន់​នូវ​អនុ​ព្យព្ជានៈ ធម៌​ជាអកុសល​ដ៏​លាមក គឺ​អភិជ្ឈា និង​ទោមនស្ស គប្បី​ដិត​តាម​បុគ្គល​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ ព្រោះ​ការ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ជាហេតុ ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ រក្សា​ចក្ខុន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក​ ធុំក្លិន​ដោយ​ច្រមុះ លិទ្ធ​រស​ដោយ​អណ្តាត ប៉ះ​ពាល់​សម្ផ័​ស្ស​ដោយ​កាយ ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ជា​អ្នក​មិន​កួច​កាន់​នូវ​និមិត្ត មិន​កួច​កាន់​នូវ​អនុ​ព្យព្ជានៈ ធម៌​ជាអកុសល​ដ៏​លាមក​ គឺ​អភិជ្ឈា និង​ទោមនស្ស មិន​ដិត​តាម​បុគ្គល​មិន​សង្រួម​មនិន្រ្ទិយ ព្រោះ​ការ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ជាហេតុ​ ប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ រក្សា​មនិន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​ ពិចារណា​នូវ​អាទិ​ត្ត​បរិយាយ​សូត្រ ប្រព្រឹត្ត​ក្នុង​ទីបំផុត​ជុំវិញ ដោយ​ការ​សង្រួម​ឥន្រ្ទិយ​ខាងក្នុង​ មិន​ទំ​លាយ​ខេត្ត​ដែន នេះ ទីបំផុត​ជុំវិញ ដោយ​ការ​សង្រួម​ឥន្រ្ទិយ។
 ទីបំផុត​ជុំវិញ ដោយ​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637353677695121819
ទៅកាន់ទំព័រ៖