ព្រះត្រៃបិដក ភាគ ៦៦

ញុំាង​ចិត្ត​ឲ្យ​បរិសុទ្ធ​ចាក​ធម៌​ជា​គ្រឿង​រារាំង ដោយ​ការ​ចង្រ្កម​ ដោយ​ការ​អង្គុយ ពិចារណា​នូវ​ការ​នៅ​តាម​ភទ្ទេ​ករ​ត្ត​សូត្រ ប្រព្រឹត្ត​ក្នុង​ទីបំផុត​ជុំវិញ​ដោយ​ការ​ប្រក​បរឿយៗ​ នូវ​ការ​ភ្ញាក់​រលឹក​ខាងក្នុង មិន​ទំ​លាយ​នូវ​ខេត្ត​ដែន នេះ​ទីបំផុត​ជុំវិញ ដោយ​ការ​ប្រក​បរឿយៗ​ នូវ​ការ​ភ្ញាក់​រលឹក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មានស្មារតី ប្រព្រឹត្ត​ធម៌​ប្រកបដោយ​ទីបំផុត​ជុំវិញ។
 [២៣៤​] ពាក្យ​ថា របោម មមាច ពស់ សេចក្តី​ថា​ រុយ​ក្រហម លោក​ហៅថា របោម។ ពួក​រុយ​ទាំងអស់ លោក​ហៅថា មមាច។ ព្រោះ​អ្វី បាន​ជា​ពួក​រុយ​ទាំងអស់​ លោក​ហៅថា មមាច។ ពួក​រុយ​ទាំងនោះ តែង​ហើរ​ឆ្វៀលឆ្វាត់​ទៅ​ខាំ ព្រោះហេតុនោះ ពួក​រុយ​ទាំងអស់​ លោក​ហៅថា មមាច។ ពស់​ទាំងឡាយ លោក​ហៅថា ពស់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) របោម មមាច ពស់។
 [២៣៥​] ពាក្យ​ថា សម្ផ័​ស្ស​របស់​មនុស្ស និង​សត្វចតុប្បាទ​ សេចក្តី​ថា ពួក​ចោរ​ក្តី មាណព​មានការ​ងារ​ធ្វើ​ហើយ​ក្តី មានការ​ងារ​ធ្វើមិនទាន់​ហើយ​ក្តី​ លោក​ហៅថា សម្ផ័​ស្ស​របស់​មនុស្ស។ ពួក​ជន​ទាំងនោះ គប្បី​សួរ​ប្រស្នា​ចំពោះ​ភិក្ខុ​ក្តី​ លើក​វាទៈ​ក្តី ជេរ​ក្តី ប្រទេច​ក្តី ខឹង​ក្តី ក្រេវក្រោធ​ក្តី បៀតបៀន​ក្តី បៀត​បៀន​ផ្សេង​ៗក្តី​ គ្រប​សង្កត់​ក្តី ជិះជាន់​ក្តី ប្រហារ​ក្តី ប្រហារ​មាំ​ក្តី
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637353678418814435
ទៅកាន់ទំព័រ៖