ព្រះត្រៃបិដក ភាគ ៦៦

ធ្វើ​នូវ​ការបៀតបៀន​មាំ​ក្តី។ ការបៀតបៀន​អំពី​មនុស្ស​ណា​នីមួយ (ការបៀតបៀន​នោះ​) ឈ្មោះថា សម្ផ័​ស្ស​របស់​មនុស្ស។ ពាក្យ​ថា​ សត្វចតុប្បាទ គឺ​សត្វ​សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី​ ដំរី។ សត្វ​ទាំងនោះ គប្បី​ញំា​ញី ខាំ​ស៊ី បៀតបៀន បៀត​បៀន​ផ្សេង​ៗ គ្រប​សង្កត់ ជិះជាន់​ ប្រហារ ប្រហារ​មាំ ធ្វើការ​ប្រហារ​មាំ​ចំពោះ​ភិក្ខុ។ ការបៀតបៀន​មាំ អំពី​សត្វចតុប្បាទ​ ភ័យ​អំពី​សត្វចតុប្បាទ​ណា​នីមួយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សម្ផ័​ស្ស​របស់​មនុស្ស និង​សត្វចតុប្បាទ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​ជា​ធី​រៈ មានស្មារតី ប្រព្រឹត្ត​ធម៌​ប្រកបដោយ​ទីបំផុត​ជុំវិញ​ មិន​គប្បី​ខ្លាច​ចំពោះ​ភ័យ ៥ យ៉ាងគឺ របោម មមាច ពស់ សម្ផ័​ស្ស​របស់​មនុស្ស និង​សត្វចតុប្បាទ។
[២៣៦​] ភិក្ខុ​ឃើញ​ហេតុ​គួរខ្លាច​ដ៏​ច្រើន របស់​ពួក​អ្នក​កាន់​ធម៌​ដទៃ​នោះ​ មិន​គប្បី​តក់ស្លុត​ទេ មួយទៀត ភិក្ខុ​ទាំងឡាយ​អ្នក​ស្វែងរក​កុសលធម៌ គប្បី​គ្រប​សង្កត់​អន្តរាយ​ទាំងឡាយ​ដទៃ​បាន។

 [២៣៧​] ពាក្យ​ថា ភិក្ខុ​ឃើញ​ហេតុ​គួរខ្លាច​ដ៏​ច្រើន របស់​ពួក​អ្នក​កាន់​ធម៌​ដទៃ​នោះ​ មិន​គប្បី​តក់ស្លុត​ទេ អធិប្បាយ​ថា
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637353678806222224
ទៅកាន់ទំព័រ៖