ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ត្រូវ​សម្ផ័​ស្ស​នៃ​រោគ​ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ​ ប្រកប​ព្រម គឺថា ត្រូវ​រោគ​ភ្នែក​ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ ប្រកប​ព្រម ត្រូវ​រោគ​ត្រចៀក​ រោគ​ច្រមុះ រោគ​អណ្តាត រោគ​កាយ។បេ។ ត្រូវ​សម្ផ័​ស្ស​នៃ​របោម មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់​ ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ ប្រកប​ព្រម។ សេចក្តី​ឃ្លាន លោក​ហៅថា គំលាន។ ភិក្ខុ​ត្រូវ​គំលាន​ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ ប្រកប​ព្រម ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ត្រូវ​សម្ផ័​ស្ស​រោគ​ពាល់ត្រូវ​ហើយ។
 [២៤១​] ពាក្យ​ថា គប្បី​ទ្រាំអត់ ចំពោះ​ត្រជាក់ និង​ក្តៅ ត្រង់​ពាក្យ​ថា ត្រជាក់​ បាន​ដល់ ត្រជាក់​ដោយហេតុ ២ គឺ ត្រជាក់​ដោយអំណាច​ធាតុ​ខាងក្នុង​កម្រើក ១ ត្រជាក់​ដោយអំណាច​រដូវ​ខាងក្រៅ​ ១។ ពាក្យ​ថា ក្តៅ បាន​ដល់​ការ​ក្តៅ​ដោយហេតុ ២ គឺ ក្តៅ​ដោយអំណាច​ធាតុ​ខាងក្នុង​កម្រើក​ ១ ក្តៅ​ដោយអំណាច​រដូវ​ខាងក្រៅ ១។ ពាក្យ​ថា គប្បី​ទ្រាំអត់​ចំពោះ​ត្រជាក់ និង​ក្តៅ​ បាន​សេចក្តី​ថា ភិក្ខុ​គប្បី​ជា​អ្នក​អត់ធន់​ចំពោះ​ត្រជាក់ ក្តៅ សេចក្តី​ឃ្លាន​ សេចក្តី​ស្រេក សម្ផ័​ស្ស​នៃ​របោម មូស ខ្យល់ កំ​ដៅ​ថ្ងៃ ពស់ ចំពោះ​គន្លង​ពាក្យ​ដែលគេ​ពោល​អាក្រក់​ មក​អាក្រក់
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637353679953296230
ទៅកាន់ទំព័រ៖