ព្រះត្រៃបិដក ភាគ ៦៦

ព្រោះ​ហេតុអ្វី ទើប​លោក​ហៅថា ពួក​សត្វ​មាន​សន្តាន​តក់ស្លុត។ ព្រោះថា ពួក​សត្វ​នោះ តែង​តក់ស្លុត រន្ធត់​ ញាប់ញ័រ ភិតភ័យ ដល់​នូវ​សេចក្តី​តក់ស្លុត ហេតុ​នោះ ទើប​លោក​ហៅថា ពួក​សត្វ​មាន​សន្តាន​តក់ស្លុត។ ​ពួក​សត្វ​ដែល​លះបង់​សេចក្តី​តក់ស្លុត គឺ​តណ្ហា​ផង ពួក​សត្វ​ដែល​លះបង់​សេចក្តី​ភ័យ​ដ៏​ពន្លឹក​ផង​ ឈ្មោះថា ពួក​សត្វ​មាន​សន្តាន​រឹងប៉ឹង។ ព្រោះ​ហេតុអ្វី ទើប​លោក​ហៅថា​ ​ពួក​សត្វ​មាន​សន្តាន​រឹងប៉ឹង។ (ព្រោះថា​) ​ពួក​សត្វ​ទាំងនោះ រមែង​មិន​តក់ស្លុត មិន​រន្ធត់ មិន​ញាប់ញ័រ​ មិន​ខ្លាច មិនដល់​នូវ​ការតក់ស្លុត ហេតុ​នោះ ទើប​លោក​ហៅថា ពួក​សត្វ​មាន​សន្តាន​រឹងប៉ឹង។ ពាក្យ​ថា គប្បី​ផ្សព្វផ្សាយ​មេត្តា ចំពោះ​ពួក​សត្វ​ដែល​មាន​សន្តាន​តក់ស្លុត និង​មាន​សន្តាន​រឹងប៉ឹង​ បាន​សេចក្តី​ថា គប្បី​ប៉ះពាល់ គប្បី​ផ្សាយ​មេត្តា ចំពោះ​សត្វ​មាន​សន្តាន​តក់ស្លុត និង​មាន​សន្តាន​រឹងប៉ឹង​ គឺថា គប្បី​ផ្សាយ​ទៅ​ដោយចិត្ត ដែល​ប្រព្រឹត្តទៅ​ក្នុង​មេត្តា​ដ៏​ទូលាយ ជាស​ភាព​ធំ មិន​មាន​ប្រមាណ​ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ផ្សព្វផ្សាយ​មេត្តា ចំពោះ​ពួក​សត្វ​ដែល​មាន​សន្តាន​តក់ស្លុត​ និង​មាន​សន្តាន​រឹងប៉ឹង។
 [២៤៧​] ពាក្យ​ថា ភិក្ខុ បើ​ដឹង​នូវ​សេចក្តី​ល្អក់​ចិត្ត​ក្នុង​កាលណា​ ត្រង់​ពាក្យ​ថា ក្នុង​កាលណា គឺ​ក្នុង​វេលា​ណា។ ពាក្យ​ថា ចិត្ត បាន​ដល់ ចិត្ត មនោ មាន​សៈ​ ហទយៈ បណ្ឌ​រៈ មនោ មនាយតនៈ មនិន្រ្ទិយ
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637353681332631765
ទៅកាន់ទំព័រ៖