ព្រះត្រៃបិដក ភាគ ៦៦

វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណក្ខន្ធ​នោះ។ ចិត្ត​តែង​ល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិន​ស្ងប់ ព្រោះ​កាយទុច្ចរិត​ ចិត្ត​តែង​ល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិន​ស្ងប់ ព្រោះ​វចីទុច្ចរិត​ ​; មនោ​ទុច្ចរិត រាគៈ ទោសៈ មោហៈ កោ​ធៈ ឧបនាហៈ មក្ខៈ បលា​សៈ ឥស្សា​ មច្ឆរិយៈ មាយា សា​ឋេយ្យៈ ថម្ភៈ សា​រម្ភៈ មានះ អតិមានះ មទៈ បមា​ទៈ កិលេស​ទាំងពួង​ ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង កំ​ដៅ​ទាំងពួង​ អភិសង្ខារ​ជាអកុសល​ទាំងពួង។ ពាក្យ​ថា ភិក្ខុ​បើ​ដឹងសេចក្តី​ល្អក់​ចិត្ត​ក្នុង​កាលណា​ គឺ​គប្បី​ដឹង គប្បី​យល់ គប្បី​ចូលចិត្ត គប្បី​ដឹង​ច្បាស់ គប្បី​ចាក់ធ្លុះ នូវ​ភាព​នៃ​ចិត្តល្អក់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ដឹងសេចក្តី​ល្អក់​ចិត្ត​ក្នុង​កាលណា។
 [២៤៨​] ពាក្យ​ថា គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ ត្រង់​ពាក្យ​ថា​ ខ្មៅ គឺ​មារ ឈ្មោះថា ខ្មៅ អធិបតី អ្នក​ដល់​នូវ​ទីបំផុត អ្នក​មិន​ឲ្យ​រួច ផៅពង្ស​អ្នក​ប្រមាទ។ ពាក្យ​ថា គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ សេចក្តី​ថា​ ភិក្ខុ​គប្បី​លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ភាព​មិន​មាន ដោយ​គិតថា នេះ​ជា​ប័ក្ខ​ពួក​របស់​ខ្មៅ ជា​ពួក​របស់​មារ​ ជា​អន្ទាក់​របស់​មារ
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637353681712606109
ទៅកាន់ទំព័រ៖