ព្រះត្រៃបិដក ភាគ ៦៦

ជា​សន្ទូច​របស់​មារ ជា​នុយ​របស់​មារ ជា​វិស័យ​របស់​មារ​ ជាត​បៈ ទីបំផុត​របស់​មារ ជា​គោចរ​របស់​មារ ជា​ចំណង​របស់​មារ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ​ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ យ៉ាងនេះ​ខ្លះ។ មួយវិញទៀត ភិក្ខុ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ភាព​មិន​មាន (ដោយ​គិត​) ថា នេះ​ជា​ប័ក្ខ​ពួក​របស់​ខ្មៅ​ ជា​ពួក​របស់​មារ ជា​ពួក​អកុសល ជា​កិលេស​ចំរើន​តែ​ទុក្ខ ជា​ផល​នៃ​ទុក្ខ ជា​កិលេស​ប្រកប​ក្នុង​ការប្រព្រឹត្តិ​ទៅ​ក្នុង​នរក​ ប្រកប​ក្នុង​ការប្រព្រឹត្តិ​ទៅ​ក្នុង​សត្វតិរច្ឆាន ប្រកប​ក្នុង​ការប្រព្រឹត្តិ​ទៅ​ក្នុង​បិ​ត្តិ​វិស័យ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ​ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ យ៉ាងនេះ​ខ្លះ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​មិន​គប្បី​ធ្វើការ​លួច​ មិន​គប្បី​ពោល​កុហក គប្បី​ផ្សព្វផ្សាយ​មេត្តា​ចំពោះ​ពួក​សត្វ​ដែល​មាន​សន្តាន​តក់ស្លុត និង​មាន​សន្តាន​រឹងប៉ឹង​ ភិក្ខុ​បើ​ដឹងសេចក្តី​ល្អក់​ចិត្ត​ក្នុង​កាលណា គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ​ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ ក្នុង​កាលនោះ។
[២៤៩​] ភិក្ខុ​មិន​គប្បី​លុះអំណាច​ក្រោធ និង​ការ​មើលងាយ​ ទាំង​គប្បី​គាស់​ឫស​នៃ​កិលេស​ទាំងនោះ​ចេញ មួយទៀត គប្បី​គ្រប​សង្កត់​ឲ្យ​មាំ​នូវ​សភាវៈ​ជាទីស្រឡាញ់​ ឬមិន​ជាទីស្រឡាញ់។
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637353682113036085
ទៅកាន់ទំព័រ៖