ព្រះត្រៃបិដក ភាគ ៦៦

 [២៥៧​] ពាក្យ​ថា គប្បី​គ្រប​សង្កត់​នូវ​បរិទេវ​ធម៌ ៤ គឺ គប្បី​អត់សង្កត់​ គ្រប​សង្កត់ រួបរឹត ក្រសោប ញាំញី នូវ​ធម៌​ដែលគេ​គប្បី​ខ្សឹកខ្សួល ៤ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​គ្រប​សង្កត់​នូវ​បរិទេវ​ធម៌ ៤។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
ភិក្ខុ​មាន​បីតិ​ដ៏​ល្អ គប្បី​ធ្វើ​បញ្ញា​ឲ្យ​ជា​ប្រធាន ហើយ​សង្កត់សង្កិន​នូវ​អន្តរាយ​ទាំងនោះ​ គប្បី​គ្រប​សង្កត់​សេចក្តី​អផ្សុក​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ គប្បី​គ្រប​សង្កត់​នូវ​បរិទេវ​ធម៌​ ៤។
[២៥៨​] អាត្មាអញ​នឹង​បរិភោគ​អ្វី ឬនឹង​បរិភោគ​ក្នុង​ទីណា​ ឱហ្ន៎ អាត្មាអញ​ដេក​មិន​ស្រួល​សោះ​ក្នុងថ្ងៃនេះ អាត្មាអញ នឹង​ដេក​ក្នុង​ទីណា ភិក្ខុ​ជា​សេក្ខៈ​ ជា​អ្នក​ត្រេច​ទៅ​ដោយ​ការ​មិន​អាឡោះអាល័យ គប្បី​កំចាត់​បង់​នូវ​វិតក្កៈ ដែល​គប្បី​ទួញ​យំ​ទាំងនេះ​ចេញ។

 [២៥៩​] ពាក្យ​ថា អាត្មាអញ​នឹង​បរិភោគ​អ្វី ក្នុង​បទ​ថា អាត្មាអញ​នឹង​បរិភោគ​អ្វី​ ឬនឹង​បរិភោគ​ក្នុង​ទីណា គឺ​អាត្មាអញ​នឹង​បរិភោគ​អ្វី បាយ ឬនំ​កុម្មាស សដូវ ឬត្រី​ ឬក៏​សាច់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាត្មាអញ នឹង​បរិភោគ​អ្វី។ ពាក្យ​ថា ឬនឹង​បរិភោគ​ក្នុង​ទីណា គឺ អាត្មាអញ​នឹង​បរិភោគ​ក្នុង​ទីណា​ ក្នុង​ខត្តិយ​ត្រកូល
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637353684612729205
ទៅកាន់ទំព័រ៖