ព្រះត្រៃបិដក ភាគ ៦៦

ឈ្មោះថា សេក្ខៈ ព្រោះ​ហេតុ​លោក​សិក្សា។ ចុះ​សិក្សា​អ្វី។ សិក្សា​អធិសីល​ផង សិក្សា​អធិចិត្ត​ផង សិក្សា​អធិប្បញ្ញា​ផង។ អធិសីល​សិក្ខា​ តើ​ដូចម្តេច។បេ។ នេះ​ហៅថា អធិប្បញ្ញា​សិក្ខា។ ភិក្ខុ​កាល​រំពឹង​ត្រៃសិក្ខា​ទាំងនេះ​ ឈ្មោះថា សិក្សា កាល​ដឹង ឈ្មោះថា សិក្សា កាល​ឃើញ ឈ្មោះថា សិក្សា កាល​ពិចារណា ឈ្មោះថា សិក្សា​ កាល​តាំងចិត្ត ឈ្មោះថា សិក្សា កាល​ចុះចិត្តស៊ប់​ដោយ​សទ្ធា ឈ្មោះថា សិក្សា កាល​ផ្គង​ព្យាយាម​ ឈ្មោះថា សិក្សា កា​លតំ​កល់​ស្មារតី ឈ្មោះថា សិក្សា កា​លតំ​កល់​ចិត្ត​មាំ ឈ្មោះថា​សិក្សា​ កាល​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា ឈ្មោះថា​សិក្សា កាល​ដឹង​ច្បាស់​នូវ​ធម៌​ដែល​គួរ​ដឹង ឈ្មោះថា​សិក្សា​ កាលកំណត់​ដឹង​ធម៌​ដែល​គួរ​កំណត់​ដឹង ឈ្មោះថា​សិក្សា កាល​លះបង់​ធម៌​ដែល​គួរ​លះបង់​ ឈ្មោះថា​សិក្សា កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា​សិក្សា​ កាល​ចំរើន​ធម៌​ដែល​គួរ​ចំរើន ឈ្មោះថា​សិក្សា ថា​ប្រព្រឹត្ត ថា​ប្រព្រឹត្ត​ព្រម ថាស​មា​ទាន​ ថា​សិក្សា។ ព្រោះហេតុនោះ ទើប​លោក​ហៅថា សេក្ខៈ។ សេក្ខបុគ្គល​គប្បី​សិក្សា​អធិសីល​ផង​ គប្បី​សិក្សា​អធិចិត្ត​ផង គប្បី​សិក្សា​អធិប្បញ្ញា​ផង ដើម្បី​កំចាត់​បង់ បន្ទោបង់​ លះបង់ រម្ងាប់ លះ​ចោល ឲ្យ​ស្ងប់​រម្ងាប់
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 637353685268830394
ទៅកាន់ទំព័រ៖