ព្រះត្រៃបិដក ភាគ ៦៦
គឺថា កាលរំពឹង គប្បីសិក្សា នូវសិក្ខាទាំង ៣ នេះ កាលដឹង។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រពឹត្តព្រម គប្បីសមាទានប្រព្រឹត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) សេក្ខៈ គប្បីកំចាត់បង់។
[២៦៣] សំនួរត្រង់ពាក្យថា ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ ចុះភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រកបដោយការកង្វល់ព្រោះត្រកូល ដោយការកង្វល់ព្រោះពួក ដោយការកង្វល់ព្រោះអាវាស ដោយការកង្វល់ព្រោះចីវរ ដោយការកង្វល់ព្រោះបិណ្ឌបាត ដោយការកង្វល់ព្រោះសេនាសនៈ ជាអ្នកប្រកបដោយការកង្វល់ព្រោះថ្នាំជាគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យយ៉ាងនេះ។ ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះត្រកូល ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះពួក អាវាស ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំជាបច្ច័យគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ យ៉ាងនេះ។
បុគ្គលពួកខ្លះ (ចេញហើយ) អំពីដែនវជ្ជី ទៅកាន់ដែនមគធៈ ទៅកាន់ដែនកោសល ពួកភិក្ខុនៅក្នុងដែនមគធៈ
ID: 637353685720441420
ទៅកាន់ទំព័រ៖