ព្រះត្រៃបិដក ភាគ ៦៦

ជា​អ្នក​ត្រាច់​ទៅ ប្រាសចាក​ពួក ឥតមាន​អាឡោះអាល័យ​ ការ​ត្រាច់​ទៅ ជា​ការ​ប្រពៃ ការប្រព្រឹត្តិ​ល្អ ជា​ការ​ប្រពៃ ការ​នៅ​ដោយ​មិន​អាឡោះអាល័យ​សព្វកាល​ ជា​ការ​ប្រពៃ ការសាកសួរ​អត្ថ និ​ងការងារ​របស់​ជន​អ្នក​ប្រសប់ នុ៎ះ​ជា​កិច្ច​ទួទៅ​របស់​បុគ្គល​អ្នក​មិន​មាន​កង្វល់។

 ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ជា​សេក្ខៈ​ ជា​អ្នក​ត្រាច់​ទៅ​ដោយ​ការ​មិន​អាឡោះអាល័យ គប្បី​កំចាត់​បង់។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
អាត្មាអញ​នឹង​បរិភោគ​អ្វី​ ឬនឹង​បរិភោគ​ក្នុង​ទីណា ឱហ្ន៎ អាត្មាអញ​ដេក​មិន​ស្រួល​សោះ​ក្នុងថ្ងៃនេះ អាត្មាអញ​នឹង​ដេក​ក្នុង​ទីណា​ ភិក្ខុ​ជា​សេក្ខៈ ជា​អ្នក​ត្រាច់​ទៅ​ដោយ​ការ​មិន​អាឡោះអាល័យ គប្បី​កំចាត់​បង់​នូវ​វិតក្កៈ​ ដែល​គប្បី​ទួញ​យំ​ទាំងនេះ​ចេញ។
[២៦៤​] ភិក្ខុ​នោះ ក្នុង​សាសនា​នេះ បាន​ម្ហូបចំណី និង​គ្រឿង​ស្លៀកដណ្តប់​ ក្នុង​កាល​ដ៏​គួរ​ហើយ គប្បី​ដឹង​ប្រមាណ ដើម្បី​សន្តោស ភិក្ខុ​នោះ​ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង​ ៤ នោះ ជា​អ្នក​ប្រុងប្រយ័ត្ន ហើយ​ត្រាច់​ទៅ​ក្នុង​ស្រុក សូម្បី​ត្រូវ​គេ​កោសរូស ក៏​មិន​គប្បី​ពោល​ពាក្យទ្រគោះ​ទេ។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637353686202464568
ទៅកាន់ទំព័រ៖