ព្រះត្រៃបិដក ភាគ ៦៦

 [២៦៥​] អធិប្បាយ​ពាក្យ​ថា បាន​ម្ហូបចំណី និង​គ្រឿ​ស្លៀកដណ្តប់​ក្នុង​កាល​ដ៏​គួរ​ ត្រង់​ពាក្យ​ថា ម្ហូបចំណី បាន​ដល់​បាយ នំ​កុម្មាស សដូវ ត្រី សាច់។ ពាក្យ​ថា គ្រឿង​ស្លៀកដណ្តប់​ បាន​ដល់​ចីវរ ៦ យ៉ាងគឺ ចីវរ​ដែល​ធ្វើ​ដោយ​សំបក​ឈើ ធ្វើ​ដោយ​កប្បាស ធ្វើ​ដោយ​សូត្រ​ ធ្វើ​ដោយ​រោមសត្វ ធ្វើ​ដោយ​សំបក​ធ្មៃ ធ្វើ​លាយ​ដោយ​វត្ថុ ៥ យ៉ាង​ខាងដើម។ ពាក្យ​ថា​ បាន​ម្ហូបចំណី និង​គ្រឿង​ស្លៀកដណ្តប់​ក្នុង​កាល​ដ៏​គួរ បាន​សេចក្តី​ថា ភិក្ខុ​បាន​ចីវរ​ បាន​បិណ្ឌបាត មិនមែន​ដោយ​កុហក មិនមែន​ដោយ​ការ​រួសរាយ មិនមែន​ដោយ​ការ​ធ្វើ​និមិត្ត​ មិនមែន​ដោយ​ការ​កិន​បំបាក់ មិនមែន​ដោយ​ការស្វែងរក​លាភ​ដោយ​លាភ មិនមែន​ដោយ​ការ​ឲ្យ​ឈើ​ មិនមែន​ដោយ​ការ​ឲ្យ​ឫស្សី មិនមែន​ដោយ​ការ​ឲ្យ​ស្លឹក មិនមែន​ដោយ​ការ​ឲ្យ​ផ្កា មិនមែន​ដោយ​ការ​ឲ្យ​ផ្លែ​ មិនមែន​ដោយ​ការ​ឲ្យ​គ្រឿង​កក់ មិនមែន​ដោយ​ការ​ឲ្យ​គ្រឿង​លំអិត មិនមែន​ដោយ​ការ​ឲ្យ​ដីស្អិត​ មិនមែន​ដោយ​ការ​ឲ្យ​ឈើស្ទន់ មិនមែន​ដោយ​ការ​ឲ្យទឹក​លុបមុខ មិនមែន​ដោយ​ភាពជា​អ្នក​ប្រព្រឹត្ត​បន្ទាបខ្លួន​ មិនមែន​ដោយ​ភាពជា​អ្នកពោល​ពាក្យ​ដូច​សម្ល​សណ្តែកបាយ មិនមែន​ដោយ​ភាពជា​អ្នកបំរើ​ត្រកូល​ មិនមែន​ដោយ​ភាពជា​អ្នក​រលះរលាំង​ចូល​ទៅកាន់​ផ្ទះ ហើយ​អង្គុយ​លើ​តាំង មិនមែន​ដោយ​វិជ្ជា​ទាយ​ភូមិឋាន​ មិនមែន​ដោយ​តិរច្ឆាន​វិជ្ជា មិនមែន​ដោយ​វិជ្ជា​ទាយ​អវយវៈ មិនមែន​ដោយ​វិជ្ជា​ទាយ​នក្ខត្តឫក្ស​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 637353686510847163
ទៅកាន់ទំព័រ៖