ព្រះត្រៃបិដក ភាគ ៦៦

អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស ជា​វង្ស​គេ​ស្គាល់​ថា​ប្រសើរ ដែល​មាន​មក​តាំង​អំពី​ដើម។ មួយទៀត ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​សេនាសនៈ តាម​មាន​តាម​បាន ទាំង​ជា​អ្នក​សរសើរគុណ​សន្តោស​ដោយ​សេនាសនៈ​ តាម​មាន​តាម​បាន តែង​មិនដល់​នូវ​អនេសនៈ ជា​កម្ម​មិន​សមគួរ ព្រោះ​ហេតុ​នៃ​សេនាសនៈ មិនបាន​សេនាសនៈ​ ក៏​មិន​អន្ទះសា បាន​សេនាសនៈ​ហើយ ក៏​មិន​ជាប់​ចំពាក់ មិន​ជ្រប់ មិន​ងប់ មាន​ប្រក្រតី​ឃើញ​ទោស​ មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ ហើយ​បរិភោគ មួយទៀត មិន​លើ​កតំ​កើង​ខ្លួន​ មិន​បង្អាប់​អ្នកដទៃ ព្រោះតែ​សន្តោស​ដោយ​សេនាសនៈ តាម​មាន​តាម​បាន​នោះ ភិក្ខុ​ណា​ ឈ្លាសវៃ មិន​ខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​សេនាសន​សន្តោស​នោះ ភិក្ខុ​នេះ​ លោក​ហៅថា អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស ជា​វង្ស​គេ​ស្គាល់​ថា​ប្រសើរ ដែល​មាន​មក​តាំង​អំពី​ដើម។ មួយវិញទៀត ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​តាម​មាន​តាម​បាន​ ទាំង​ជា​អ្នក​សរសើរគុណ​សន្តោស​ដោយ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ តាម​មាន​តាម​បាន តែង​មិនដល់​នូវ​អនេសនៈ​ ជា​កម្ម​មិន​សមគួរ ព្រោះ​ហេតុ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ មិនបាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ក៏​មិន​អន្ទះសា បាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ហើយ ក៏​មិន​ជាប់​ចំពាក់ មិន​ជ្រប់​ មិន​ងប់ មាន​ប្រក្រតី​ឃើញ​ទោស មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន ហើយ​បរិភោគ មួយទៀត
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637353687918140082
ទៅកាន់ទំព័រ៖