ព្រះត្រៃបិដក ភាគ ៦៦
មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វដ៏ចំរើនទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទានអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏ចំរើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទានអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វ បរិសុទ្ធកន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ឃើញពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ទ្រង់ជ្រាបនូវពួកសត្វដែលអន្ទោលទៅតាមកម្មយ៉ាងនេះ។ មួយទៀត កាលបើព្រះមានព្រះភាគ ប្រាថ្នានឹងឃើញ គប្បីឃើញលោកធាតុមួយខ្លះ ឃើញលោកធាតុពីរខ្លះ ឃើញលោកធាតុ ៣ ខ្លះ ឃើញលោកធាតុ ៤ ខ្លះ
ID: 637351916906554595
ទៅកាន់ទំព័រ៖