ព្រះត្រៃបិដក ភាគ ៦៦
            
        
        
            
            
                
                [២៧០] ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង។
 [២៧១] អធិប្បាយពាក្យថា ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម គប្បីមិនរលោរលាំដោយជើង សំនួរថា ភិក្ខុមានភ្នែកក្រឡេកមើល តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករឡេះរឡោះដោយភ្នែក ប្រកបដោយការរឡេះរឡោះដោយភ្នែក គិតថា អាត្មាអញគួរឃើញរបស់ដែលមិនទាន់ឃើញ គួររំលងរបស់ដែលឃើញហើយ ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ អំពីឧទ្យានទៅឧទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីនគរទៅនគរ អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីមើលរូប ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន។ មួយទៀត ភិក្ខុចូលទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅមិនសង្រួម ក្រឡេកមើលដំរី មើលសេះ មើលរថ មើលពលថ្មើរជើង មើលពួកស្រី មើលពួកប្រុស មើលពួកក្មេងប្រុស មើលពួកក្មេងស្រី
            
 
            
         
        
            
                ID: 637353689053927328 
                
            
            
                ទៅកាន់ទំព័រ៖