ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​រឡេះរឡោះ​ដោយ​ភ្នែក​ ជា​អ្នក​មិន​ប្រកបដោយ​ការ​រឡេះរឡោះ​ដោយ​ភ្នែក ដោយ​គិតថា អាត្មាអញ​ត្រូវ​ឃើញ​របស់​ដែល​មិនទាន់​ឃើញ​ ត្រូវ​រំលង​របស់​ដែល​ឃើញ​ហើយ មិន​ប្រក​បរឿយៗ នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ ត្រាច់​ទៅ​មិនឈប់ឈរ​ អំពី​សួនច្បារ​ទៅ​សួនច្បារ អំពី​ឧទ្យាន​ទៅ​ឧទ្យាន អំពី​ស្រុក​ទៅ​ស្រុក អំពី​និគម​ទៅ​និគម​ អំពី​ក្រុង​ទៅ​ក្រុង អំពី​ដែន​ទៅ​ដែន អំពី​ជនបទ ទៅ​ជនបទ ដើម្បី​មើលរូប​ទេ ភិក្ខុ​មាន​ភ្នែក​មិន​ក្រឡេក​មើល​ យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ចូល​ទៅ​ចន្លោះផ្ទះ ដើរតាម​ថ្នល់ ទៅ​សង្រួម មិន​ក្រឡេក​មើល​នូវ​ដំរី។បេ។ មិន​សំឡឹង​មើល​ទិសតូច និង​ទិសធំ ដើរទៅ ភិក្ខុ​មាន​ភ្នែក​មិន​ក្រឡេក​មើល យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ឃើញ​រូប​ដោយ​ភ្នែក មិន​កាន់​យក​នូវ​និមិត្ត។បេ។ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ ភិក្ខុ​មាន​ភ្នែក​មិន​ក្រឡេក​មើល យ៉ាងនេះ​ខ្លះ។ មួយវិញទៀត ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ។បេ។ ទី​មើល​កងទ័ព ដូចនេះ​ខ្លះ ភិក្ខុ​នោះ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​រឿយ​ ៗ នូវ​ការ​ស្តាប់ និង​ការ​មើល​ល្បែង ដែល​ជាស​ត្រូវ មាន​សភាព​យ៉ាងនេះ ភិក្ខុ​មាន​ភ្នែក​មិន​ក្រឡេក​មើល​ យ៉ាងនេះ​ខ្លះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​មាន​ភ្នែក​សំឡឹង​ចុះក្រោម។
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 637353689606070995
ទៅកាន់ទំព័រ៖