ព្រះត្រៃបិដក ភាគ ៦៦

 កុក្កុ​ច្ចៈ គឺ​សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត​ គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​ភាព​ដែល​បាន​ធ្វើ និង​ភាព​ដែល​មិនបាន​ធ្វើ តើ​ដូចម្តេច។ កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​គិតថា​ កាយទុច្ចរិត អាត្មាអញ​បាន​ធ្វើ កាយសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ។ វចីទុច្ចរិត​ អាត្មាអញ​បាន​ធ្វើ។ មនោ​ទុច្ចរិត អាត្មាអញ​បាន​ធ្វើ។ កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត​ គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​គិតថា បាណាតិបាត អាត្មាអញ​បាន​ធ្វើ ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ អទិន្នាទាន អាត្មាអញ​បាន​ធ្វើ។ កា​មេ​សុ​មិច្ឆាចារ អាត្មាអញ​បាន​ធ្វើ។ មុសាវាទ អាត្មាអញ​បាន​ធ្វើ។ បិ​សុ​ណា​វាចា អាត្មាអញ​បាន​ធ្វើ។ ផរុសវាចា អាត្មាអញ​បាន​ធ្វើ។ សម្ផ​ប្ប​លា​បៈ អាត្មាអញ​បាន​ធ្វើ។ អភិជ្ឈា អាត្មាអញ​បាន​ធ្វើ។ ព្យាបាទ អាត្មាអញ​បាន​ធ្វើ។ កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង ដោយ​គិតថា មិច្ឆាទិដ្ឋិ​ អាត្មាអញ​បាន​ធ្វើ សម្មាទិដ្ឋិ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត​ គំនូស​នៃ​ចិត្ត​កើតឡើង ដោយ​ភាព​ដែល​បាន​ធ្វើ និង​ភាព​ដែល​មិនបាន​ធ្វើ យ៉ាងនេះ។ មួយវិញទៀត​ កុក្កុ​ច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​គិតថា អាត្មាអញ​ជា​អ្នក​មិន​ធ្វើឲ្យ​បរិបូរ​ក្នុង​សីល​ទាំងឡាយ។ ថា អាត្មាអញ​ជា​អ្នក​មិន​មាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637353691322550542
ទៅកាន់ទំព័រ៖