ព្រះត្រៃបិដក ភាគ ៦៦

ថា អាត្មាអញ​ជា​អ្នក​មិន​ស្គាល់ប្រមាណ​ក្នុង​ភោជន។ ថា អាត្មាអញ​ជា​អ្នក​មិន​ប្រក​បរឿយៗ​ នូវ​ការ​ភ្ញាក់​រលឹក។ ថា អាត្មាអញ​ជា​អ្នក​មិន​ប្រកបដោយ​សតិ និង​សម្បជញ្ញៈ។ ថា អាត្មាអញ​មិនបាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ ៤។ ថា អាត្មាអញ​មិនបាន​ចំ​រើ​នសម្ម​ប្ប​ធាន ៤។ ថា អាត្មាអញ​មិនបាន​ចំរើន​ឥទ្ធិបាទ ៤។ ថា អាត្មាអញ​មិនបាន​ចំរើន​ឥន្រ្ទិយ ៥។ ថា អាត្មាអញ​មិនបាន​ចំរើន​ពលៈ ៥។ ថា​ អាត្មាអញ​មិនបាន​ចំរើន​ពោជ្ឈង្គ ៧។ ថា អាត្មាអញ​មិនបាន​ចំរើន​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​។ ថា អាត្មាអញ​មិនបាន​កំណត់​ដឹង​នូវ​ទុក្ខ។ ថា​ អាត្មាអញ​មិនបាន​លះបង់​ទុក្ខ​សមុទ័យ។ ថា អាត្មាអញ​មិនបាន​ចំរើន​មគ្គ។ កុក្កុ​ច្ចៈ​ គឺ​សេចក្តី​ក្តៅក្រហាយ​នៃ​ចិត្ត គំនូស​នៃ​ចិត្ត កើតឡើង​ដោយ​គិតថា អាត្មាអញ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​ទេ។ ពាក្យ​ថា គប្បី​ផ្តាច់​បង់​នូវ​សេចក្តី​ត្រិះរិះ​ផង នូវ​ធម៌​ជាទី​តាំង​នៃ​សេចក្តី​ត្រិះរិះ​ផង​ នូវ​កុក្កុ​ច្ចៈ​ផង បាន​សេចក្តី​ថា គប្បី​ផ្តាច់​បង់ គាស់​ផ្តាច់ លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់​នូវ​ការ​ត្រិះរិះ​ផង នូវ​សភាវៈ​ជាទី​អាស្រ័យ​នៃ​សេចក្តី​ត្រិះរិះ​ផង​ នូវ​កុក្កុ​ច្ចៈ​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ផ្តាច់​បង់ នូវ​សេចក្តី​ត្រិះរិះ​ផង នូវ​ធម៌​ជាទី​តាំង​នៃ​សេចក្តី​ត្រិះរិះ​ផង​ នូវ​កុក្កុ​ច្ចៈ​ផង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​គប្បី​មាន​ភ្នែក​សំឡឹង​ចុះក្រោម មិន​គប្បី​រលោរលាំ​ដោយ​ជើង​ គប្បី​ប្រក​បរឿយៗ ក្នុង​ឈាន ទាំង​ជា​អ្នក​ភ្ញាក់​រលឹក​ច្រើន
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637353691699302579
ទៅកាន់ទំព័រ៖