ព្រះត្រៃបិដក ភាគ ៦៦
ឃើញលោកធាតុ ៥ ខ្លះ ឃើញលោកធាតុ ១០ ខ្លះ ឃើញលោកធាតុ ២០ ខ្លះ ឃើញលោកធាតុ ៣០ ខ្លះ ឃើញលោកធាតុ ៤០ ខ្លះ ឃើញលោកធាតុ ៥០ ខ្លះ ឃើញលោកធាតុយ៉ាងតូច ១ ពាន់ខ្លះ ឃើញលោកធាតុជាកណ្តាលមួយពាន់
(១) ពីរជាន់ខ្លះ ទតឃើញលោកធាតុមួយពាន់
(២) បីជាន់ខ្លះ ឈ្មោះថា ទតឃើញមហាសហស្សីលោកធាតុខ្លះ។ មួយទៀត បើព្រះមានព្រះភាគ ទ្រង់ប្រាថ្នាត្រឹមណា គប្បីទតឃើញត្រឹមណោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគឈ្មោះថា មានចក្ខុបើកហើយ ដោយចក្ខុដូចជាទិព្វ យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយបញ្ញាចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាមុត មានប្រាជ្ញាទំលុះទំលាយនូវកិលេស ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា បែកព្រះញាណ ទ្រង់បានបដិសម្ភិទា ទ្រង់ដល់នូវសេចក្តីក្លៀវក្លា ៤ យ៉ាង ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសដ៏ប្រសើរ ជាបុរសដូចសីហៈ ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសអាចនាំទៅនូវធុរៈ ជាអនន្តញ្ញាណ មានតេជះជាអនន្ត
(១) ពាក្យថា មួយពាន់ពីរជាន់ គឺតាំងមួយពាន់ យកមួយពាន់គុណ បាន ១.០០០.០០០។ (២) ពាក្យថា មួយពាន់បីជាន់ គឺតាំងមួយពាន់ យកមួយពាន់គុណពីរលើក បានជា ១.០០០.០០០.០០០ ហៅថា មហាហស្សីលោកធាតុ។ អដ្ឋកថា។
ID: 637351917391930453
ទៅកាន់ទំព័រ៖