ព្រះត្រៃបិដក ភាគ ៦៦

ប្រដាប់​លើ​ក្បាល ដែល​ជា​អវយវៈ​ដ៏​ឧត្តម រួច​ត្រេកអរ ត្រេកអរ​ចំពោះ​ រីករាយ រីករាយ​តាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់​ជាប់ចិត្ត យ៉ាងណា បុគ្គល​គួរ​ប្រុងស្មារតី​ ហើយ​ត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយ​តាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់​ ជាប់ចិត្ត​នូវ​ការដាស់តឿន​នោះ ក៏​យ៉ាងនោះ​ដែរ។
បុគ្គល​បើ​ឃើញ​នូវ​អ្នកប្រាជ្ញ​ណា ដែល​មាន​ប្រក្រតី​បង្ហាញ​ទោស ដែល​ឧស្សាហ៍​ពោល​ផ្ទញ់ផ្ទាល់​ ដូច​ជន​អ្នកបង្ហាញ​កំណប់ទ្រព្យ គួរតែ​គប់​រក​នូវ​បណ្ឌិត​ប្រាកដ​ដូច្នោះ​ កាលបើ​បុគ្គល​គប់​រក​បណ្ឌិត​ប្រាកដ​ដូច្នោះ សេចក្តីល្អ រមែង​កើតមាន មិនមែន​ជា​ការ​អាក្រក់​ទេ​ ជន​គួរ​ទូន្មាន​គេ គួរ​ប្រៀនប្រដៅ​គេ ទាំង​គួរ​ជួយ​រារាំង​ចាក​អសប្បុរស ដ្បិតថា ជន​អ្នក​ទូន្មាន​គេ​នោះ​ រមែង​ជាទីស្រឡាញ់​នៃ​ពួក​សប្បុរស តែ​មិនជា​ទីស្រឡាញ់​នៃ​ពួក​អសប្បុរស​ទេ។

 ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដែលគេ​ដាស់តឿន​ដោយ​វាចា​ហើយ គួរ​ជា​អ្នក​ត្រេកអរ​ចំពោះ។
 [២៧៨​] ពាក្យ​ថា គួរ​រំលាយ​ចោល​នូវ​សេចក្តី​រឹងត្អឹង​ចំពោះ​ពួក​សព្រហ្មចារី​ សេចក្តី​ថា បុគ្គល​មាន​សង្ឃកម្ម​ជាមួយគ្នា មាន​ឧទ្ទេស​ជាមួយគ្នា មានការ​សិក្សា​ស្មើគ្នា​ ឈ្មោះថា សព្រហ្មចារី។ ពាក្យ​ថា គួរ​ទំ​លាយ​ចោល​នូវ​សេចក្តី​រឹងត្អឹង​ចំពោះ​ពួក​សព្រហ្មចារី​ គឺ​គួរ​ទំ​លាយ​ចោល​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 637353692541513427
ទៅកាន់ទំព័រ៖