ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរបញ្ចេញវាចាជាកុសលកុំឲ្យហួសកម្រិត មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផងទេ។
[២៨១] មួយទៀត ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។
[២៨២] ពាក្យថា មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ជំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យរួបរួមអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា មួយទៀតនុ៎ះ ជាលំដាប់នៃបទ។ តម្រេកក្នុងរូប ១ តម្រេកក្នុងសំឡេង ១ តម្រេកក្នុងក្លិន ១ តម្រេកក្នុងរស ១ តម្រេកក្នុងផ្សព្វ ១ ឈ្មោះថា ធូលី ៥។ មួយទៀត
ធូលី គឺរាគៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃរាគៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី។
ID: 637353693949892606
ទៅកាន់ទំព័រ៖