ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ណា ប្រកប ប្រកប​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម ចូល​ទៅដល់​ ចូល​ទៅដល់​ព្រម បរិបូណ៌​ដោយ​ស្មារតី​នេះ។ ភិក្ខុ​នោះ លោក​ហៅថា អ្នកមាន​ស្មារតី។ ពាក្យ​ថា គួរ​សិក្សា បាន​ដល់​សិក្ខា ៣ គឺ​អធិសីល​សិក្ខា អធិចិត្ត​សិក្ខា​ អធិប្បញ្ញា​សិក្ខា។ អធិសីល​សិក្ខា តើ​ដូចម្តេច។បេ។ នេះ អធិប្បញ្ញា​សិក្ខា។ ពាក្យ​ថា​ ភិក្ខុ​មានស្មារតី គួរ​សិក្សា​ដើម្បី​កិរិយា​នាំចេញ​នូវ​ធូលី​ទាំងឡាយ​ណា​ បាន​សេចក្តី​ថា បុគ្គល​អ្នកមាន​ស្មារតី គួរ​សិក្សា​អធិសីល​ផង គួរ​សិក្សា​អធិចិត្ត​ផង​ គួរ​សិក្សា​អធិប្បញ្ញា​ផង គប្បី​នឹករំពឹង​សិក្សា គប្បី​ដឹង​សិក្សា។បេ។ គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា​ គប្បី​ប្រព្រឹត្ត ប្រព្រឹត្ត​ដោយ​ប្រពៃ ប្រព្រឹត្ត​សមាទាន​នូវ​សិក្សា​ទាំង ៣ នេះ​ ដើម្បី​កិរិយា​នាំចេញ ការ​បន្ទោបង់ ការ​លះបង់ ការ​រម្ងាប់ ការ​រលាស់​ចេញ ការ​កំចាត់​បង់​ នូវ​តម្រេក​ក្នុង​រូប តម្រេក​ក្នុង​សំឡេង តម្រេក​ក្នុង​ក្លិន តម្រេក​ក្នុង​រស តម្រេក​ក្នុង​ផ្សព្វ​ឯណា​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មានស្មារតី គួរ​សិក្សា​ដើម្បី​កិរិយា​នាំចេញ​នូវ​ធូលី​ទាំងឡាយ​ណា។
 [២៨៤​] ពាក្យ​ថា គួរ​សង្កត់សង្កិន​នូវ​តម្រេក​ក្នុង​រូប សំឡេង រស ក្លិន និង​ផស្សៈ​ទាំងឡាយ​ គឺ គួរ​សង្កត់សង្កិន គ្រប​សង្កត់ រឹបជាន់ ស្រំ​ពន្លិច ជាន់​កំទេច ញំា​ញី នូវ​តម្រេក​ក្នុង​រូប​ សំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​)
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 637353694697071296
ទៅកាន់ទំព័រ៖