ព្រះត្រៃបិដក ភាគ ៦៦
គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មួយទៀត ភិក្ខុមានស្មារតី គួរសិក្សា ដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ។
[២៨៥] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន។
[២៨៦] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ត្រង់ពាក្យថា ក្នុងអារម្មណ៍ទាំងនុ៎ះ គឺក្នុងរូប សំឡេង ក្លិន រស និងផ្សព្វ។ ពាក្យថា សេចក្តីប្រាថ្នា បានដល់ សេចក្តីប្រាថ្នាគឺកាម តម្រេកគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម ស្នេហាគឺកាម ការក្តៅក្រហាយគឺកាម ការជ្រប់គឺកាម ការលិចលង់គឺកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ។ ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ
ID: 637353695100350573
ទៅកាន់ទំព័រ៖