ព្រះត្រៃបិដក ភាគ ៦៦

ចាក​អាកាសានញ្ចាយតន​សញ្ញា ចិត្ត​របស់​ភិក្ខុ​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ​ ជា​ចិត្ត (ផុត​) ចាក​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ចិត្ត​របស់​ភិក្ខុ​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ចិត្ត​របស់​ភិក្ខុ​ជា​សោតាបន្ន​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចា​កសក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ​ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​កិលេស​ទាំងឡាយ ដែល​នៅជា​មួយ​នឹង​សំយោជនៈ​នោះ​ ចិត្ត​របស់​ភិក្ខុ​ដែល​ជាស​កទា​គាមិ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ​ ចាក​កាមរាគានុស័យ បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត និង​កិលេស​ទាំងឡាយ​ដែល​តាំងនៅ​ជាមួយ​សំយោជនៈ​នោះ​ ចិត្ត​របស់​ភិក្ខុ​ជា​អនាគាមិ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​កាមរាគ​សញ្ញោជនៈ​ ចាក​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ ចាក​បដិ​ឃានុ​ស័យ​ដ៏​ល្អិត និង​កិលេស​ទាំងឡាយ​ដែល​តាំងនៅ​ជាមួយ​អនុស័យ​នោះ​ ចិត្ត​របស់​ភិក្ខុ​ជា​អរហន្ត ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​រូប​រាគៈ អរូប​រាគៈ​ មានះ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ និង​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយ​អនុស័យ​នោះ​ និង​និមិត្ត​ទាំងពួង​ឰដ៏​ខាងក្រៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ជា​អ្នកមាន​ស្មារតី មានចិត្ត​ផុត​ស្រឡះ​ល្អ។
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 637353695767403030
ទៅកាន់ទំព័រ៖